ព័ត៌មានជាតិ

លោកប្រាក់សោភ័ណ អភិបាលខេត្តសៀមរាប ចូលរួមការសោកស្ដាយ ជាមួយប្រជាពលរដ្ឋខេត្តសៀមរាប សម្រាប់ការជួប គ្រោះថ្នាក់រថយន្តក្រុង នៅខេត្តកំពង់ធំ

ខេត្តសៀមរាប៖ ករណីរថយន្តក្រុងមួយគ្រឿង ដែលធ្វើដំណើរពីខេត្តសៀមរាបឆ្ពោះទៅភ្នំពេញ គិតត្រឹមមកដល់ពេលនេះ សម្រាប់របាយការណ៍ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប គឺមានចំនួនបីស្រុក ប្រជាពលរដ្ឋមកពីស្រុកពួកចំនួន ១៥នាក់ បានស្លាប់បាត់បង់ជីវិតចំនួន៤នាក់ និងរងរបួសចំនួន១១ នាក់ ឯពលរដ្ឋនៅស្រុកក្រឡាញ់ ចំនួន ៨នាក់ បានបាត់បង់ជីវិតចំនួន២នាក់និងរងរបួសចំនួន ៦ នាក់ ក្នុងនោះស្រុកអង្គរជុំ បានស្លាប់ម្នាក់ផងដែរ ក្នុងឧបត្ថេតុជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំ។

គួររំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅវេលាម៉ោង២ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពងធំ។ ដោយរថយន្តខាងលើផ្ទុកមនុស្សំនួន៣៧នាក់ ដែលបណ្ដើរឲ្យ មនុស្ស១៣នាក់ស្លាប់បាត់បង់ជីវិតនិងរបួស២៤នា ក់ បានបុកនឹងបង្កាន់ដៃស្ពាន់បន្សល់ទុកតែកង់ខាងមុខក្រឡាប់ធ្លាក់ចូលទឹក។

ខណៈពេលនេះ សាកសពទាំងអស់ក្រោយស្រង់ពីទឹកសមត្ថកិច្ចខេត្តកំពង់ធំបានយកទៅតម្កល់ទុកនៅវត្តកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមជម្រាបផងដែរថាក្រោយពីរថយន្តក្រុងមួយគ្រឿងនេះជួបឧបទ្ទវហេតុ បណ្ដាលឲ្យមនុស្សស្លាប់ លោកប្រាក់ សោភ័ណអភិបាលខេត្តសៀមរាបត បានបញ្ជាក់ថា លោកកំពុងធ្វើការជាមួយអជ្ញាធរខេត្តកំពង់ធំដើម្បីបញ្ជាក់អត្តសញ្ញាណនិងរៀបចំឡានពេទ្យដើម្បីដឹកជញ្ជូនពួកគាត់ត្រលប់មកផ្ទះវិញ
គួរអោយសោកស្តាយនិងសង្រេកណាស់។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top