លោកបណ្ឌិត ជា មុន្និឬ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន
ដូចដែលប្រវត្តិសាស្រ្តសកលលោក បាននិងកំពុងបន្តចងក្រងពីវឌ្ឍនភាពរីកចម្រើន របស់ប្រទេសចិន ដែលមានឈ្មោះជាផ្លូវការថា «សាធារណរដ្ឋប្រជាមានិតចិន» ហើយនេះជាសច្ចភាព ដែលយើងអាចយកមកពន្លាតជូនថាល្គិកណាប្រទេសចិនបន្តរីកចម្រើន ពិភពលោកនឹង បន្តកំណើនសេដ្ឋកិច្ចរបស់ខ្លួន ។ ដោយផ្តើមពីទឡ្ហីករណ៍នេះ យើងនឹងយល់ពីមូលហេតុដែលនាំឱ្យប្រទេសចិនរីកចម្រើនបានផលពី «ផែនការ៥ឆ្នាំ» ដោយចេញដំណើរពីឆ្នាំ១៩៥៣ នោះបច្ចុប្បន្ននេះ ប្រទេសចិនបានសម្រេចដោយជោគជ័យស្របតាម«ផែនការ៥ឆ្នាំ លើកទី១៤»របស់ខ្លួន។ ឆ្នាំ២០២៦-២០៣០ ជារយៈពេលដែលប្រទេសចិន ដាក់ចេញនូវ «ផែនការ៥ឆ្នាំលើកទី១៥» ហើយជាការ បង្វែចក្ខុរបស់ពិភពលោក បាននិងកំពុងតាមដានយ៉ាងយក ចិត្តទុកដាក់លើផែនការនេះ។ ដោយឡែក ដូចនឹងប្រទេសនានា ប្រទេសកម្ពុជាតែងទទួល បានកាលានុវត្តភាពយ៉ាងច្រើនពីវឌ្ឍនភាព របស់ប្រទេសចិនតាមរយៈ«ផែនការ៥ឆ្នាំ»។
សម្រាប់លើកទី១៥នេះ ផែនការ៥ឆ្នាំ គិតចាប់ពីដើមឆ្នាំ២០២៦ ដល់ចុងឆ្នាំ២០៣០ ហើយផែនការ៥ឆ្នាំលើកទី១៥នេះ ត្រូវបានបណ្តាប្រទេសនានាយកទៅបន្ស៊ី ជាមួយគោលនយោបាយរបស់ខ្លួន ដែលក្នុងនោះកម្ពុជាក៏បាននិងបន្ស៊ីជាមួយយុទ្ធសាស្រ្តបញ្ចកោណផងដែរ។ ការអភិវឌ្ឍមូលធនមនុស្ស ការលើកកម្ពស់ សេដ្ឋកិច្ចឌីជីថល ការបង្កើនសក្តានុពលនៃគុណភាពផលិតភាព ដោយផ្អែកលើវិទ្យាសាស្ត្រ-បច្ចេកវិទ្យាត្រូវបានប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានយកចិត្តយ៉ាងខ្លាំង។ ដោយបន្តលើយន្តការដែលមានស្រាប់ ដូចជា«ច្រករបៀងស្រូវនិងមច្ឆា» «ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា» រួមជាមួយវិស័យទាំង៦ដែលភាគីយើងទាំងពីរបានឯកភាពគ្នាបង្កើត «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» កាលពីឆ្នាំ២០២៣ ដែលមានវិស័យអាទិភាពចំនួនប្រាំមួយ រួមមាន ១-កិច្ចសហប្រតិបត្តិការនយោបាយ ២-សមត្ថភាពនិងគុណភាពផលិតកម្ម ៣-កសិកម្ម ៤-ថាមពល ៥-សន្តិសុខ និង ៦-ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន បាននិងកំពុងបន្ស៊ីបន្តបញ្ចូលនៅពេល ដែលប្រទេសចិនអនុវត្ត«ផែនការ៥ឆ្នាំលើកទី១៥»៕
