ព័ត៌មានជាតិ

សម្តេចតេជោ កត់សម្គាល់ថា កម្ពុជា-ឡាវ នៅតែបន្តចំណងមិត្តភាព ជិតស្និទ្ធ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា កម្ពុជា និងឡាវ នៅតែបន្តចំណងមិត្តភាព ជិតស្និទ្ធ និងឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការជឿទុកចិត្ត សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមក ។

តាមរយៈសារលិខិតផ្ញើ អបអរសាទរ លោក Saysomphone PHOMVIHANE ប្រធានរដ្ឋសភាឡាវ ក្នុងខួបលើកទី៥០ នៃការបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោជឿជាក់លើការ ប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំឡាវ ក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពបន្ថែមទៀត។

សម្តេចតេជោបានកត់សម្គាល់ថា កម្ពុជា និងឡាវ នៅតែបន្តនូវចំណងមិត្តភាព ជិតស្និទ្ធ និងឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការជឿទុកចិត្ត សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួមគ្នា។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្តេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមប្រធានព្រឹទ្ធសភា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា របស់ប្រទេសទាំងពីរ ដោយធានាបាននូវការគាំទ្រយ៉ាងរឹងមាំសម្រាប់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រជាតិ តាមរយៈការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា-ឡាវ៕

To Top