អភិបាលស្រុកបាកាន ចុះសួរសុខទុក្ខ និងផ្តល់គ្រឿង ឧបភោគបរិភោគបឋម ជូនដល់ពលរដ្ឋ រងផលប៉ះពាល់ ដោយសារទឹកជំនន់ចំនួន ៣១ គ្រួសារ នៅភូមិកំពែងស្វាយ និងភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន
ខេត្តពោធិ៍សាត់ ÷ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន និងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកបាកាន នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និង ផ្ដល់គ្រឿងឧបភោគបរិភោគបឋម ជូនដល់ប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ចំនួន ៣១ គ្រួសារ នៅក្នុងភូមិកំពែងស្វាយ និងភូមិដង្កៀបក្ដាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ជាមួយគ្នានោះដែរ លោកឆាយ គឹមម៉ុង អភិបាល ស្រុកបាកាន ក៍បានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាសុខភាព អោយបានល្អ ដោយហូបស្អាត បរិភោគទឹកក្តៅ ដើម្បីជៀសវាង នូវ ជម្ងឺដង្កាត់ផ្សេងៗ ៕
ប្រភព÷រដ្ឋបាលស្រុកបាកាន/ដោយ÷ធឿន/ដើមអម្ពិល





