ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ទទួលអំណោយពី ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ្វីដ អ៊ិនដាសទ្រី ខូ អិលធីឌី ដែលបានផ្ដល់ ជូនកងពលតូចដឹកជញ្ជូនលេខ៩៩
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ្វីដ អ៊ិនដាសទ្រី ខូ អិលធីឌី ដែលបានចាត់តាំងឲ្យក្រុមការងារ នាំយកនំព្រិល២០កេស នំអង្ករលីង៣៥កេស និងទឹកក្រូច៣០កេស ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ៕




