ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញ ដឹកនាំកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូក សរុបនិងពង្រឹងការងារ ជំនាញព័ត៌មានសន្តិសុខ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុប និងពង្រឹង ការងារជំនាញព័ត៌មានសន្តិសុខ ស្ថិតនៅសាលប្រជុំមេបញ្ជាការ ។ ក្នុងកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរងទទួលជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ,លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងករិយាល័យ ជំនួយការសមាជិកទាំងអស់នៅក្នុងមន្ទីរព័ត៌មានសន្តិសុខ។

កិច្ចប្រជុំនេះដែរធ្វើឡើង គឺដើម្បីស្ថាបនា កែសម្រួល និងដោះស្រាយ នូវរាល់បញ្ហាប្រឈម ព្រមទាំងចំនុចខ្វះខាតមួយចំនួន ដែលតាមការិយាល័យ ជំនាញបានអនុវត្តកន្លងមក ដែលធ្វើឲ្យមានបញ្ហារាំង ស្ទះដល់ការងារជំនាញ ហើយក្នុងនោះក៏មានការលើកឡើងនូវមតិយោបល់ របស់មន្រ្តីជំនាញក្នុងមន្ទីរ ដើម្បីជម្រាបជូនដល់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ជ្រាបជាព័ត៌មាន ដើម្បីស្នើសុំយោបល់ និងកែសម្រួល ដើម្បីធ្វើឲ្យការងារក្នុងមន្ទីរមានដំណើការល្អ និងរលូននៅពេលចុះអនុវត្តការងារប្រចាំថ្ងៃ ។

ក្រោយបានស្តាប់នូវការលើកឡើង ពាក់ពន្ធ័ទៅនឹងការងារជំនាញ ដែលនាយទាហានបានលើកឡើង លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានចូលរួមដំណោះស្រាយផងដែរ ហើយក៏បានដាក់បទបញ្ជាដល់ មេបញ្ជាការរងទទួលជំនាញ ប្រធានមន្ទីរ ជាពិសេសការិរយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ លើការងារជំនាញ របស់ខ្លួន ឲ្យបានល្អប្រកបដោយក្រមសីលធម៌ បន្តក្តាប់ឲ្យបាននូវរាល់ព័ត៌មាន ដើម្បីធានាទប់ស្កាត់កុំឲ្យ បានមានបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ។
 
ជាចុងបញ្ចប់នៃកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានផ្តាំផ្ញើដល់កម្លាំងទាំងអស់ក្នុងមន្ទីរ ត្រូវចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមក ចេះយោគយល់អត្យាស្រ័យគ្នា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំល្អ មិនត្រូវមានភាពលោភលន់ គេចឲ្យឆ្ងាយពីគ្រឿងញៀន និងបន្តអនុវត្តការងារបង្រ្កាបបទល្មើសបន្ថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ជូនមូលដ្ឋានរបស់យើងទាំងអស់គ្នា៕

To Top