ព័ត៌មានជាតិ

កម្ពុជា មិនបានបន្ថែមទ័ព នៅចន្ទបុរី-ត្រាត វាយប្រហារគំរាមកំហែងថៃទេ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា អះអាងថា កម្ពុជាមិនបានបន្ថែមកងទ័ពនៅខេត្តចន្ទបុរី-ត្រាត ដើម្បីវាយប្រហារគំរាមកំហែងថៃឡើយ ។

ការលើកឡើងរបស់ក្រសួងនេះ បន្ទាប់ពីមានការផ្សព្វផ្សាយរបស់ផេកផ្លូវការកងទ័ពជើងអាកាសថៃ ដែលបានចោទប្រកាន់ថា កម្ពុជាបានបន្ថែមទ័ពនៅចន្ទបុរី-ត្រាតវាយប្រហារគំរាមកំហែងថៃ។ 

ករណីនេះក្រសួងការពារជាតិកម្ពុជា ទាត់ចោលយ៉ាងដាច់អហង្ការនូវខ្លឹមសារដែលបានចុះផ្សាយក្នុងផេកផ្លូវការកងទ័ពជើងអាកាសថៃខាងលើនេះ និងអះអាងថា ជាព័ត៌មានភូតកុហុក និងជាព័ត៌មានប្រឌិត ក្លែងក្លាយ និងលាបពណ៌មកលើកម្ពុជា តែប៉ុណ្ណោះ។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើ ប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់ អន្តរជាតិ៕

To Top