ថៃប្រើរថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាត វាយសម្រុកខ្លាំង នៅភូមិសាស្ត្រ ប្រាសាទតាក្របី
ភ្នំពេញ ៖ ចាប់ពីម៉ោង ៩និង៣០នាទី រហូតដល់ម៉ោង១១ថ្ងៃ ១៦ ធ្នូ នេះ យោធាថៃ នៅតែបន្តការបាញ់ប្រហារមកលើកម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុកខ្លាំង នៅភូមិសាស្ត្រប្រាសាទតាក្របី , ភ្នំ៣៣៣ , ថ្មឆត្រ , ជប់អង្គុញ , ថ្មដូន, ភ្នំខ្មោចនិងអូរស្មាច់ ។
សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជា បាននឹងកំពុង បន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ តតាំងជាមួយសត្រូវ ឈ្លានពាន នៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់ កម្ពុជា ៕
