អភិបាលខេត្តពោធិ៍សាត់ និង លោក យឹម វិសិដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ វេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ នាថ្ងៃ ទី២០ ខែធ្នូ ឆ្នាំ ២០២៥ នេះ នៅកីឡដ្ឋានស្រុកភ្នំក្រវាញ បានដឹកនាំក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ រៀបចំពិធីដាល់អំបុក និងវេចខ្ចប់ស្បៀងអាហារជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក ក្នុង ស្មារតី ស្នេហា ជាតិ មាតុភូមិ ខ្មែរតែ១ ខ្មែររួបរួម ខ្មែរខ្លាំង និង ដើម្បី ផ្ដល់ កម្លាំងចិត្ត បង្ហាញ ពី ការ ដឹងគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ វីរ កងទ័ព ទាំងអស់ ដែល បាន លះបង់ កម្លាំងកាយ ចិត្ត ការពារ បូរណភាព ទឹកដី នៅ តាម ខ្សែបន្ទាត់ ព្រំដែន កម្ពុជា – ថៃ ។

គួរជម្រាបជូនថា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ របស់ក្រុមគ្រួសារអាជ្ញាធរអគ្គិសនីកម្ពុជា រួមទាំងមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ដែលត្រៀមប្រគល់ជូនវីរកងទ័ព កងនគរបាល និងពលរដ្ឋភៀសសឹក ៕





អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់|ខេម៉ា | ដើមអម្ពិល
