អ្នកឧកញ៉ា លាង ពៅ (ភីធើរ)មានអារម្មណ៍ក្តុកក្តួល និងស្រណោះយ៉ាងក្រៃលែង ចំពោះការពលីរបស់វីរយុទ្ធជន ប៊ុង តុងធៀន និងបានជួយសម្រេចក្តីបំណងនៃការផ្តាំផ្ញើរចុងក្រោយរបស់វីរយុទ្ធជន តុង ធៀន ដោយឧបត្ថម្ភទឹកប្រាក់ផ្តាច់កម្ចីផ្ទះកំពុងបង់រំលោះទាំងអស់ជូនគ្រួសាររបស់គាត់ ពាក្យផ្តាំផ្ញើចុងក្រោយដ៏សាមញ្ញ ប៉ុន្តែពោរពេញដោយសេចក្តីស្រឡាញ់ និងទំនួលខុសត្រូវរបស់ប្អូន បានធ្វើឱ្យអ្នកឧកញ៉ា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ប្អូនបានប្រាប់ម្ដាយថា ”ប្រសិនបើមានអ្វីកើតឡើង សូមឱ្យម្តាយយកប្រាក់ខែជាពលទាហានទៅបង់រំលោះផ្ទះបន្ត”។ ពាក្យពេចន៍ទាំងនេះ បង្ហាញពីបេះដូងដ៏ធំ និងភាពជាកូនប្រុសកត្តញ្ញូ ដែលប្អូនតែងតែគិតគូរពីក្រុមគ្រួសាររហូតដល់ដង្ហើមចុងក្រោយ។
ការពលីដ៏ធំធេងមួយនេះ មិនត្រឹមតែបង្ហាញពីភាពក្លាហាន និងស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្សល់ទុកនូវការឈឺចាប់ និងការសោកសង្រែងនៅក្នុងចិត្តប្រជាជនខ្មែរគ្រប់ៗគ្នា។
បន្ថែមពីលើការបង់ផ្តាច់កម្ចីផ្ទះជូនគ្រួសារ ក្រុមហ៊ុនជីប ម៉ុង សុីម៉ងត៍អូដ្ឋ និងតំណាងចែកចាយបានចូលរួមបន្ថែមទឹកប្រាក់សរុប ៣៥ លានរៀល អង្ករ ៣០០គីឡូ ទឹកសុទ្ធកម្ពុជា ១០០ កេះ និងភេសជ្ជះ កម្ពុជាកូឡាចំនួន ៣០កេះបន្ថែម
ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមហ៊ុន ជីប ម៉ុង ទាំងមូល នៅតែបន្តប្រកៀកស្មាជាមួយបងប្អូនប្រជាជនខ្មែរ រួមសុខរួមទុក្ខជាមួយវិរកងទ័ពជួរមុខដើម្បីការពារជាតិមាតុភូមិ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនជីប ម៉ុង បានឧបត្ថម្ភទឹកប្រាក់សរុប ៦ លានដុល្លារ ជូនដល់បងប្អូនភៀសសឹក និងវិរកងទ័ព ដែលកំពុងឈរជើងយ៉ាងរឹងមាំដើម្បីការពារដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា៕



















Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
