ព័ត៌មានជាតិ

ថៃបាញ់ផ្លោង១៧គ្រាប់ ចូលក្រុងប៉ោយប៉ែត បង្កឲ្យជនស៊ីវិល ធ្វើដំណើររងរបួស និងខូចខាតទ្រព្យសម្បត្តិ

ភ្នំពេញ ៖ ចាប់ពីចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ៩:៣នាទី យោធាថៃបានបាញ់ផ្លោង កាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ១៧គ្រាប់ ចូលសង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះមានចំនួន ១០គ្រាប់ ចូលរង្វង់មូលស្ទឹងបត់ផ្លូវ៥៨ សង្កាត់ផ្សារកណ្តាល , ៥គ្រាប់ទៀតចូល ភូមិអណ្តូងថ្មមាស សង្កាត់និមិត្ត និង២គ្រាប់ ចូលភូមិទួលពង្រ សង្កាត់អូរឬស្សី ដែលបណ្តាលឱ្យប្រជាជន ពលរដ្ឋស៊ីវិល ដែលកំពុងធ្វើដំណើរ នៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ ៕

To Top