លោក ប្រាក់ សុខុន ៖ បើគ្មានអ្វីប្រែប្រួល ម៉ោង១២ថ្ងៃត្រង់ស្អែក កម្ពុជានឹងទទួលវីរកងទ័ព ទាំង១៨នាក់ មកវិញ
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា បើគ្មានអ្វីប្រែប្រួលនោះទេ គឺនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ កម្ពុជានឹងទទួលស្វាគមន៍វីរកងទ័ពទាំង១៨រូប ត្រឡប់មកពីប្រទេសថៃវិញ ។
នេះជាការលើកឡើង របស់លោករដ្ឋមន្រ្តី ក្នុងសន្និសីទព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ និងចិន នៅលើទឹកដីខេត្តណាននីង ប្រទេសចិន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា ថ្ងៃនេះជា ថ្ងៃទី១៥៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ៕
