ព័ត៌មានជាតិ

ក្រសួង​ការបរទេសចិន​៖  ​រាល់​ទង្វើ​ដែល​មាន​ចេតនា​​អាក្រក់​ ណាមួយ​ដែល​​បង្កហេតុ ​​និង​បំពាន​​ខ្សែបន្ទាត់ក្រហម ​​ក្នុងបញ្ហា​តៃវ៉ាន់ ​នឹង​ត្រូវ​តបត​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​ភាគីចិន​ជាក់ជាមិនខាន

ចាប់ពី​ថ្ងៃទី ២៩ ខែធ្នូ​តទៅ ​​យុទ្ធភូមិភាគ​ខាងកើត​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​​នឹង​រៀបចំ​ចាត់ចែង​​​សមយុទ្ធ​ឈ្មោះ « បេសកកម្ម​យុត្តិធម៌ -2025»​។ ​ លោក Lin Jian ​​អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជាប្រចាំ​នាថ្ងៃទី ២៩ ខែធ្នូ ​ថា   ​​​សមយុទ្ធ​ពាក់ព័ន្ធ​របស់​កងទ័ព​រំដោះប្រជាជន​ចិន​គឺ​​ជា​ការព្រមាន​ដ៏​ម៉ឺងម៉ាត់​​ចំពោះ​ពួក​អបគមន៍​និយម​ដែលប៉ុនប៉ង​​ចង់ឱ្យ​ «តៃវ៉ាន់ឯករាជ្យ»  ​ដែល​ព្យាយាម​ ​ « ពឹងផ្អែក​លើ​​សព្វាវុធ​បរទេស​ដើម្បី​​បំបែក​បំបាក់​ជាតិ​ » ​​សមយុទ្ធ​នេះ​ជា​ប្រតិបត្តិការ​​ដ៏​ចាំបាច់​ដើម្បី​គាំពារ​អធិបតេយ្យភាព​និង​បូរណភាពទឹកដី​នៃ​ប្រទេសជាតិ។

«បញ្ហា​តៃវ៉ាន់​ជា​ស្នូល​​នៃ​ផលប្រយោជន៍ស្នូល​របស់​​ចិន​។​»  ​​លោក Lin Jian ​បាន​ថ្លែងថា​ ​ឆន្ទៈ​គាំពារ​អធិបតេយ្យភាព​ សន្តិសុខជាតិ​និង​បូរណភាពទឹកដី​របស់​ភាគីចិន​គឺ​​មុតមាំ​មិន​ងាករេ។ ​រាល់​ទង្វើ​​ដែល​មាន​ចេតនា​អាក្រក់​ណាមួយ​ដែល​​បង្កហេតុ​​និង​រំលោភ​បំពាន​​​ខ្សែបន្ទាត់ក្រហម​​ក្នុងបញ្ហា​តៃវ៉ាន់​នឹង​ត្រូវ​តបត​​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​ភាគីចិន​ជាក់ជាមិនខាន​។ ​រាល់​​ការប៉ុនប៉ង​ដ៏​​អាក្រក់ណាមួយ​ដែល​ចង់​បិទខ្ទប់​និង​​រារាំង​មិនឱ្យ​ចិន​សម្រេច​ការបង្រួប​បង្រួម​ជាតិ​​ក៏នឹង​ត្រូវ​​បរាជ័យជា​មិនខាន​៕​​

To Top