ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អញ្ជើញចុះសួរសុខទុក្ខវីរៈកងទ័ព វីរៈនគរបាល និងប្រគល់អំណោយ ជូនមន្ទីរពេទ្យយោធា សម្តេចតេជោហ៊ុន សែន (ស្រអែម)

ព្រះវិហារ ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ម៉ឺង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខវីរៈកងទ័ព វីរៈនគរបាលកំពុងសម្រាកព្យាបាលជម្ងឺ និងរបួសនៅមន្ទីរពេទ្យយោធា សម្តេចតេជោ ហ៊ុន សែន (ស្រអែម)។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក បាននាំយកអំណោយជាគ្រឿង ឧបភោគបរិគោគថវិកា ជូនដល់វីរៈកងទ័ពវីរៈនគរបាល ដែលកំពុងសម្រាកព្យាបាល និង បានកោតសរសើរខ្ពស់ នូវវីរៈភាពដ៏អង់អាចក្លាហានឈរជើង ការពារជាតិមាតុភូមិ និងបានផ្តល់អំណោយ ជូនមន្ទីរពេទ្យយោធាសម្តេចតេជោ ហ៊ុន សែន (ស្រអែម) ដូចជា ៖ រថយន្តសង្គ្រោះបន្ទាន់ គ្រែពេទ្យ ជើងព្យួរសេរ៉ូម និងថវិកាដែលជាអំណោយ របស់លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក និងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងជានាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហនុមានប៊ែវើរីជីស ដើម្បីបម្រើការក្នុងមន្ទីរពេទ្យជូនដល់យោធិន ក្រុមគ្រួសារយោធិន និងប្រជាជនទូទៅ ដែលមកសម្រាកព្យាបាលជម្ងឺ និងរបួស៕

To Top