សហភាពអារ៉ាប់ រួមបញ្ចប់វត្តមានយោធា របស់ខ្លួននៅក្នុងទឹកដី របស់យេមែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អេមីរ៉ាត់អារ៉ាប់រួមUAEបាននិយាយថា ខ្លួននឹងដកកងកម្លាំង ដែលនៅសេសសល់ របស់ខ្លួនចេញពីប្រទេសយេមែន បន្ទាប់ពីការវាយប្រហារ តាមអាកាសដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានកំណត់គោលដៅលើការដឹកជញ្ជូន ទំនិញនៅឯកំពង់ផែយេម៉ែន ភាគខាងត្បូង។
រដ្ឋាភិបាលទីក្រុង Riyadh បាននិយាយថា ការដឹកជញ្ជូនរួមមានអាវុធ ដែលមានបំណងសម្រាប់ក្រុមបំបែកខ្លួន ហើយដែលការអះអាងនេះក៏ត្រូវបាន UAE បានបដិសេធរួចមកហើយដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ក្រសួងការពារជាតិបាននិយាយ ដោយលើកឡើងពីការព្រួយ បារម្ភចំពោះសុវត្ថិភាពរបស់បុគ្គលិកថា ខ្លួនកំពុងបញ្ចប់ដោយស្ម័គ្រចិត្ត នូវអង្គភាពប្រឆាំងភេរវកម្ម របស់ខ្លួននៅក្នុងប្រទេសយេមែន ។
ទាំងនេះគឺជាកងកម្លាំង ដែលនៅសេសសល់ ចុងក្រោយបង្អស់របស់ UAE មានវត្តមាននៅទីនោះ ចាប់តាំងពីបានប្រកាសបញ្ចប់ការ ដកទ័ពជាផ្លូវការនៅឆ្នាំ២០១៩ ។ ទីក្រុងAbu Dhabi គឺជាផ្នែកមួយ នៃក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតដែលបានបង្កើតឡើងកាលពី៤ឆ្នាំមុន ដើម្បីប្រយុទ្ធប្រឆាំង នឹងពួកឧទ្ទាម Houthi តាមការស្នើសុំរបស់រដ្ឋាភិបាល ដែលទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេមែន។
គួរឲ្យដឹងដែរថាការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីមានការវាយប្រហារ តាមអាកាសនៅមុនថ្ងៃដោយក្រុមចម្រុះលើកំពង់ផែ Mukalla ភាគខាងត្បូង សំខាន់របស់យេមែន៕
ប្រែសម្រួល៖ស៊ុនលី
