ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា បើតាមការតួលេខ ពីក្រសួងពាណិជ្ជកម្មគឺថា បច្ចុប្បន្នកម្ពុជា បាននាំទំនិញចេញទៅវៀតណាម ច្រើនជាងវៀតណាម នាំចូលកមកម្ពុជា ខណៈទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានប្រមាណជា ១០ពាន់លានដុល្លារ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាល ជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលជាស៊ីមកំចាយមារ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា កម្ពុជា-វៀតណាមគឺ នឹងទទួលបានអត្ថប្រយោជន៍ទាំងសងខាង សម្រាប់ប្រជាពលរដ្ឋ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង។
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម។ បើយោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ប្រតិបត្តិការអនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ដោយមានការសម្របសម្រួលពី...
ព្រៃវែង ៖ ពាក់ព័ន្ធបញ្ហាពំ្រដែនរវាងកម្ពុជា ជាមួយបណ្ដាប្រទេសជិតខាង ! សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា «មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន»។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ស្របពេលបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ កំពុងកើនកម្ដៅជាបន្តបន្ទាប់ ក្រោយពីទាហានថៃបានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរ ព្រមទាំងគំរាមផ្ដាច់អ៊ីនធើណិត...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅវិមានសន្តិភាព ក្នុងឱកាស លោកនាយករដ្ឋមន្រ្តី សិង្ហបុរី...
ភ្នំពេញ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធាន អនុគណៈកម្មាធិការ ដើម្បីរៀបចំ និងជំរុញអនុវត្តផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឡូជីស្ទិកពាក់ព័ន្ធ នឹងគម្រោងព្រែកជីកហ្វូណនតេជោ រួមជាមួយលោក Yang Jie នាយកគ្រប់គ្រងទូទៅ ការិយាល័យក្រុមហ៊ុនសាជីវកម្មស្ពាន...
ភ្នំពញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ព្រឹត្តិការណ៍សម្លចាណាងឆ្នាំងយក្ស គឺជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ហើយបានបង្ហាញអំពីអត្តសញ្ញាណ របស់ខេត្តរតនគិរី ។ ការលើកឡើងរបស់ រដ្ឋមន្ត្រី ហួត ហាក់ ក្នុងព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ នៅថ្ងៃទី១ កក្កដា ដែលជាព្រឹត្តិការណ៍ទេសចរណ៍ថ្មី...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល សង្ឃឹមថា សន្និសីទវិទ្យាសាស្រ្តប្រចំាឆ្នាំស្តីពី «អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ»ប្រារព្ធឡើងនាថ្ងៃ២ កក្កដា ក្រោមការចូលរួមពីលោក Jaques Pellet ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកទេសវេជ្ជសាស្រ្តថ្មីៗ រវាង កម្ពុជា...