ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំចែកនាឡិកា ជាអនុស្សាវរីយ៍រូបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៧២៧គ្រឿង ជូនដល់បុគ្គលិកទាំងអស់ នៃក្រុមហ៊ុន GTVC ។ អ្នកឧកញ៉ា ទៀ វិចិត្រ...
កំពង់ស្ពឺ: ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. ត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវចេញ ពីទីតាំងក្រុមហ៊ុនជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណង ណាក៏ដោយ រហូតដល់មានការ សម្រេចជាថ្មីពីក្រសួងបរិស្ថាន ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់សុខភាព សាធារណៈ និងបរិស្ថានឱ្យខានតែបាន។...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ ក្នុងការបើកផ្លូវអនុញ្ញាតឲ្យរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ និងប្រជាពលរដ្ឋខ្មែរដោយគុបគិតជាមួយបរទេស។ ការកំណត់កិច្ចប្រជុំនេះ ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេច...
កំពង់ស្ពឺ ៖ ដើម្បីពន្លឿន នៃការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យបន្តធ្វើសមាហរណកម្ម បច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយបន្តជំរុញ ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ផ្ទះគ្រូបង្រៀន ទីចាត់ការ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិក្រាំងពន្លៃ...
កំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា គ្មានផែនការ ក្នុងការដកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចោលឡើយ ខណៈបណ្ដាប្រទេសមួយចំនួន លើពិភពលោក មិនមានការប្រឡង បាក់ឌុប នោះទេ។ ការប្រកាសរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា...
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអះអាងថា នឹងខិតខំកសាងអាគារសិក្សាឱ្យបានកាន់តែច្រើនថែមទៀត បន្ថែមលើអ្វីជាសមទ្ធផលរបស់សម្តេចតេជោ បានកសាងកន្លងមក ធ្វើយ៉ាងណាឱ្យកូនខ្មែរគ្រប់ទីកន្លែងទូទាំងប្រទេស ទទួលបានឱកាសសិក្សារៀនសូត្របានកាន់តែច្រើន។ ការអះអាងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ 115kV GIS Plug-in for Power Cable 800mm² (CYG) ចំនួន 03...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបានណែនាំដល់ថ្នាក់ក្រោមជាតិ ត្រូវធ្វើការពិនិត្យឲ្យបានច្បាស់លាស់ លើការជ្រើសរើសគ្រូបង្រៀន ទៅតាមនិយាម ខណៈបច្ចុប្បន្នកម្ពុជាក៏មិនខ្វះធនធានមនុស្សនោះដែរ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ សម្តេចធិបតីបានមានប្រសាសន៍ថា ត្រូវខិតខំធ្វើយ៉ាងណាដើម្បីជ្រើសរើស គ្រូបង្រៀនមាននិយាមច្បាស់លាស់ ព្រោះកាលណាមាននិយាមច្បាស់ហើយ ការបង្រៀនក៏មានគុណភាពនិងប្រសិទ្ធភាពខ្ពស់ផងដែរ...
កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គុណភាពអប់រំដែលសំខាន់ គឺគ្រូបង្រៀន ទោះបីជាមានសម្ភារគ្រប់គ្រាន់ក្នុងសាលារៀនក៏ដោយ ប៉ុន្ដែបើមានកង្វះខាតនូវគុណវុឌ្ឍិគ្រូបង្រៀន ក៏មិនអាចផ្ដល់ការអប់រំដល់សិស្សបានដែរ។ នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ Chemical for testing DGA & Moisture ចំនួន ០2...