ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងទ័ពទាំងអស់របស់កងពល ដាច់ខាតត្រូវតែលើកកម្ពស់ស្មារតីទទួលខុសត្រូវលើតួនាទី និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដើម្បីសម្រេចបានរាល់បទបញ្ជារបស់ថ្នាក់លើពេលមានសភាពការណ៍កើតឡើង។ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពល បានសង្កត់ធ្ងន់ទៅកាន់កងទ័ពដាច់ខាតគោរពវិន័យ ក្លាហាន...
កណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទនិងកសិកម្ម និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាតំណាងដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅថ្ងៃទី២៩ ខែមិថុនា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន...
ភ្នំពេញ៖ ក្រុមតន្ត្រីកងទ័ពជើងអាកាស ប្រចាំតំបន់ប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក នៅយប់ថ្ងៃអាទិត្យទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើការសម្តែងការប្រគំតន្ត្រី នៅផ្លូវថ្មើរជើង (Walk Street) ដើម្បីជាការអបអរសាទរ ខួបលើកទី៧៥ ឆ្នាំនៃចំណងការទូត នៃប្រទេសទាំងពីរ ដែលការប្រគំតន្ត្រី របស់កងទ័ពអាកាសអាមេរិក បានធ្វើឡើងនៅចំណុច មុខវត្តឧណ្ណាឡោម ។ ការសម្តែងរបស់ក្រុមតន្ត្រីកងទ័ពជើង អាកាសសហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួន ខេត្តព្រះសីហនុ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ក្នុងឱកាសត្រូវបានត្រាស់បង្គាប់តែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា និងមហាកិត្តិយសនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃ២៩ មិថុនានេះ បានប្រកាសពីការរកឃើញស្រ្តីវ័យ៤៦ឆ្នាំម្នាក់ដែលត្រូវជាម្តាយនិងកូនប្រុសអាយុ១៦ឆ្នាំ កើតជំងឺផ្តាសាយយបក្សី(H5N1) ។ ពួកគេទាំងរស់នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ អ្នកទាំងពីរនេះ មានទីលំនៅក្បែរស្រ្តីម្នាក់ដែលកើតជំងឺផ្តាសាយបក្សីកាលពីថ្ងៃ២៣ មិថុនា ដែលនៅឆ្ងាយគ្នាប្រហែល២០ម៉ែត្រប៉ុណ្ណោះ។ បើតាមក្រសួង នេះជាឆ្លងក្នុងករណីទី៩ និងទី១០ហើយ៕
ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម លោកសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខ ទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលប្រចាំការនៅស្តង់សង្គ្រោះបឋម របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅស្រុកគូលែន ខេត្តព្រះវិហារ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី សម្តែងការរីករាយដែលបានឃើញប្រជាពលរដ្ឋមានការជឿជាក់ លើការបម្រើសេវាព្យាបាលរបស់មន្រ្តី...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលអមដំណើរដោយលោកគីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាថ្ងៃ២៨ មិថុនា បានចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសម្ភារៈប្រើប្រាស់ដល់ប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព នៅក្នុងវត្តពោធិ៍ ៥០០០ដើម នៅភូមិគូលែនត្បូង ឃុំគូនលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំអំណោយជាសម្ភារៈប្រើប្រាស់មកចែកជូនសរុបមានចំនួន ១៧៣២គ្រួសារ...
ភ្នំពេញ៖ ឆ្លើយតបទៅនឹងអាជ្ញាធរខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ដែលបានដាក់លិខិតស្នើសុំឱ្យមានការបើកច្រក ព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញ ចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កូនសោរគឺស្ថិតនៅក្នុងដៃ របស់ភាគីថៃ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅនៅថ្ងៃទី២៩ មិថុនា ២០២៥ សម្ដេចធិបតី...
ស្វាយរៀង៖ សហគ្រិនខ្មែរ និង សាកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥បានរៀបចំពិធីបើកដំណើរការ កម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្មនៃគម្រោងសហគ្រិនមហាវិទ្យាល័យ រដូវកាលទី៣”ដែលមានការ ចូលរួមពី លោកសាស្ត្រាចារ្យទុំ សារាវុធទុំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង,លោក ម៉ែន ចិត្ត មន្រ្តីជាន់ខ្ពស់ផ្នែកទីផ្សារ និងហិរញ្ញវត្ថុ តំណាងសហគ្រិនខ្មែរ គណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ តំណាងអង្គភាពនានាជុំវិញខេត្ត តំណាងស្ថាប័នធនាគារ ក្រុមហ៊ុន/សហគ្រាសអាជីវកម្មឯកជន...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជូនដំណឹងដល់សាធារណជនជាតិ និងអន្តរជាតិ បានជ្រាបថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ចូល ចេញ ឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រកទ្វារតំបន់ណាមួយ តាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡើយ។ ការអនុវត្តវិធានការនេះ នឹងបន្តរហូតដល់ខាងភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិនានា...