ភ្នំពេញ ៖ ក្រោយមានការចែកចាយ ពាសពេញបណ្តាញសង្គម នាព្រឹកថ្ងៃ២ មេសា អំពីករណីផ្សាយថា មានក្រុមនគរបាលចរាចរណ៍ បានប្តូរទីតាំងរើសប៉ារាស់ ដោយមិនទាន់ចប់ម៉ោង ដោយសារមានបញ្ហា ពេលកំពុងអនុវត្តច្បាប់ចរាចរណ៍ ស្នងការខេត្តបានចេញ បទបញ្ជាស្រាវជ្រាវករណីនេះភ្លាមៗផងដែរ ។ បើតាមសេចក្តីបំភ្លឺព័ត៌មាន ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ...
កំពង់ចាម ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដោយប្រើប្រាស់សៀវភៅការ នូវអគារមួយខ្នង កំពស់២ជាន់ ទំហំ២៤ គុណ ១០ ម៉ែត្រ...
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) ប្រគល់បណ្ណសរសើរជូន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បន្ទាប់ពីបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងសកម្មភាពប្រតិកម្ម និងបុរេសកម្មនានា របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ)។ លោក សយ សុភា និពន្ធនាយកនៃសារព័ត៌មានដើមអម្ពិល ក៏បានអញ្ជើញចូលរួមទទួលដោយផ្ទាល់ ក្នុងពិធីសំណេះសំណាល និងពិសារអាហារជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី២...
ភ្នំពេញ ៖ ក្រុមហ៊ុន Smart Eden របស់ប្រទេសបារាំង បានបង្ហាញពីបំណងពង្រីក ការនាំចេញផលិតផលកម្ពុជា បន្ថែមទៀតដូចជា អង្ករ ម្រេច ស្ករត្នោត និងធ្យូងអនាម័យ ទៅកាន់ទីផ្សាររបស់ខ្លួន ក្នុងឆ្នាំ២០២៥នេះ ។ការអះអាងរបស់ក្រុមហ៊ុនបារាំងនេះ ក្នុងឱកាសលោក Laurent Strauch នាយកប្រតិបត្តិក្រុមហ៊ុន Smart Eden...
ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កម្ពុជាពុំមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោនក្នុង១ឆ្នាំ ដល់ក្រុមហ៊ុនបរទេសដែលបំណងនាំចេញទេ។ ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងកសិកម្មនេះ បន្ទាប់ពីលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភចំពោះការ ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីមិនគ្រប់គ្រាន់ដោយសារទិន្នផល គ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ ធ្លាក់ចុះ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានថ្លែងថា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិ មួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការ ប្រែប្រួលជាវិជ្ជមាន នៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃកម្ពុជា និង ជាប្រធានកិត្តិយស គណៈកម្មាធិការជាតិ ជំរុញចលនា ភូមិមួយ ផលិតផលមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»...
កំពង់ស្ពឺ: ជនដៃដល់ជាបងថ្លៃ បានយកពូរថៅកាប់ប្អូនថ្លៃ បណ្តាលឲ្យរងរបួសធ្ងន់ស្លាប់ នៅពេលដែលបញ្ជូន ទៅសង្គ្រោះហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។ហើយជនដៃដល់ព្យាយាម រត់គេចខ្លួនចូលព្រៃ ក្រោយពីធ្វើសកម្មភាពកាប់ជនរងរួច។ លោក ឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រោយជនសង្ស័យធ្វើសកម្មភាពកាប់ជនរងគ្រោះរួចបាន រត់គេចខ្លួនចូលព្រៃ ។ទើបកម្លាំងជំនាញស្រាវជ្រាវស្វែងក រជនសង្ស័យឈ្មោះផែង នីនី ភេទប្រុសអាយុ៤៧ឆ្នាំ មានមុខរបកសិករ រស់នៅភូមិព្រៃទទឹង...
ថ្មីៗនេះ វរសេនីយ៍ឯកលោក Shi Yi អ្នកនាំពាក្យយោធភូមិភាគខាងកើតចិនបានលើកឡើងថា ចាប់ពីថ្ងៃទី ១ ខែមេសាតទៅ យោធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិននឹងរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើដំណើរទៅជិតកោះតៃវ៉ាន់ តាមយន្តហោះនិងនាវាចម្បាំង ធ្វើសមយុទ្ធជាសំខាន់អំពីសកម្មភាពយាមល្បាតប្រុងជើងការផ្លូវទឹកនិងអាកាស ដណ្តើមសិទ្ធិគ្រប់គ្រងចម្រុះ វាយប្រហារទៅលើសមុទ្រនិងដីគោក និងការបិទនិងគ្រប់គ្រងលំហទឹកសំខាន់ៗនិងច្រកផ្លូវសំខាន់ៗជាដើម ដើម្បីពិនិត្យសមត្ថភាពប្រយុទ្ធចម្រុះនៃកងទ័ពយោធភូមិភាគ។ នេះគឺជាការព្រមានយ៉ាងធ្ងន់ធ្ងរ និងទប់ស្កាត់ដោយមានប្រសិទ្ធភាពចំពោះកម្លាំងអបគមនម៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងជាប្រតិបត្តិការដ៏ត្រឹមត្រូវ...