កំពង់ចាម៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅស្តូបវិមានរំលឹកគុណូបការៈដល់យុទ្ធជនចិន២រូបគឺលោក Chen Zhiguo និងលោក Yu Shili ដែលបានពលីក្នុងបុព្វហេតុបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ថ្លែងទៅកាន់អ្នកចូលរួមដែលជាតំណាងអញ្ជើញពីរដ្ឋបាលសាលាស្រុកជើងព្រៃ លោកនាយក គណៈគ្រប់គ្រង សិស្សវិទ្យាល័យ ហ៊ុន សែន ស្គន់ ប្រជាការពារ និងមហាជនទូទៅប្រមាណ៨០រូប លោក Liu...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានបេីកកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយប្រតិទិន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥។ ក្នុងកិច្ចប្រជុំនេះ លោក ប្រាជ្ញ...
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យត្រៀមស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ ចូលព្រះរាជាណាចក្រកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ គួរបញ្ជាក់ផងដែរថា យោងតាមស្មារតីព្រមព្រៀងរួម រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ៖លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់សប្តាហ៍ទី៤ នៃខែមីនា ឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍ទី២៩មីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរបាំគោះត្រឡោក (របាំប្រពៃណី) និងថ្ងៃអាទិត្យទី៣០ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឱ្យមានទស្សនីយភាពល្ខោនយីកេ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនា និងយល់ដឹងកាន់តែច្បាស់ពី...
ភ្នំពេញ៖ ក្នុងឱកាសចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំ ជាមួយក្រុមគ្រួសារសពឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិ និងសាសនា, គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាវេលាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ...
ភ្នំពេញ៖ ដើម្បីលើកតម្លៃខ្លោងទ្វារខាងកើត ប្រាសាទអង្គរវត្ត ផ្តល់បទពិសោធន៍ថ្មី ក៏ដូចជាក្នុងគោលដៅថែរក្សាសុវត្ថិភាពបន្ថែម ក្នុងការធ្វើដំណើរដោយថ្មើរជើង ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងដាក់ឱ្យប្រើប្រាស់ ឡើងវិញផ្លូវចេញ-ចូល តាមច្រកខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដូចមានប្លង់បង្ហាញជូនភ្ជាប់មកជាមួយ ចាប់ពីថ្ងៃរចេញសេចក្តីជូនដំណឹងនេះតទៅ។ បើតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣១ មីនានេះ បានឲ្យដឹងបន្តថា ចំណែកឯផ្លូវដីដែលប្រើប្រាស់កន្លងមក អាជ្ញាធរជាតិអប្សរានឹងប្រើ ប្រាស់សម្រាប់តែគោលដៅដឹកជញ្ជូនសម្ភារ និងឧបករណ៍សម្រាប់ការជួសជុលនៅប្រាសាទអង្គរវត្ត...
ភ្នំពេញ៖ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរគឺ VJ2875 និង VJ2877 ដោយប្រើយន្តហោះ Airbus A330 និង A321 ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំបានបំផ្លិចបំផ្លាញ។ ដើម្បីគាំទ្រដល់ការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយនេះ ក្រុមហ៊ុនអាកាសចរណ៍បានសម្រួលដល់ការដាក់ពង្រាយបុគ្គលិកសង្គ្រោះជាបន្ទាន់ពីក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងការពារជាតិ។ ជើងហោះហើរទាំងពីរបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ ទៅកាន់ទីក្រុង Yangon នៅថ្ងៃទី ៣០ ខែមីនា។ ក្រុមហ៊ុន Vietjet បានធានានូវការដាក់ពង្រាយជើងហោះហើរទាំងនេះយ៉ាងរហ័សបំផុត ដោយការពន្លឿនការអនុញ្ញាតឱ្យហោះហើរ និងការត្រៀមលក្ខណៈបច្ចេកទេស។ នាវិក និងបុគ្គលិកដែលមានបទពិសោធន៍ត្រូវបានចាត់តាំងឱ្យជួយបេសកកម្មសង្គ្រោះ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះជំនួយមនុស្សធម៌។ ជើងហោះហើរបានដឹកជញ្ជូនបុគ្គលិកជួយសង្គ្រោះ និងសង្គ្រោះចំនួន ១០៦ នាក់ពីកងកម្លាំងប្រដាប់អាវុធវៀតណាម រួមជាមួយនឹងសត្វឆ្កែស្វែងរក...
ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយ និងជជែកវែកញែកអំពីរឿងរ៉ាវ តុលាការសម្រេចឲ្យស្រ្តី ជាប្រពន្ធដើមជាប់ឃុំបណ្តោះអាសន្ន ដែលប្រើហិង្សាលើស្រ្តីម្នាក់ទៀត ដែលគេអះអាងថា ជាស្រីស្នេហ៍របស់ប្តីថា ជារឿងអយុត្តិធម៌នោះ នាថ្ងៃ៣១ មីនា នេះ អ្នកនាំពាក្យសាលាដំបូង ខេត្តត្បូងឃ្មុំ បានបកស្រាយ នូវរាល់ការលើកឡើងនេះថា គឺអនុវត្តតាមផ្លូវច្បាប់ ។ យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូង ខេត្តត្បូងឃ្មុំ...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ ផ្សព្វផ្សាយបញ្ជ្រាបខ្លឹមសារអប់រំ ស្តីពីបញ្ហាគ្រឿងញៀន ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។ យោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោករដ្ឋមន្ដ្រី បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦...
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃ៣១ មីនា នេះ បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងនានា ពាក់ព័ន្ធទៅនឹងសកម្មភាពកំចាត់មីនកម្ពុជា ។ ពិធីហត្ថលេខានេះ បានធ្វើឡើងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង និងឯកសារពាក់ព័ន្ធ សម្រាប់អនុវត្តគម្រោង ផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណង សរុបចំនួន១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារ...