ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការចូលរួមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីម នៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ។ តាមរយៈសារជូនពរតាមបណ្តាញសង្គម នាថ្ងៃទី៣១...
ភ្នំពេញ៖ លោក ម៉ុក ចន្ទសុធា ប្រធានក្រុមអ្នកច្បាប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើត ក្រុមអ្នកច្បាប់ ហៅកាត់ ក.ច.ស.ធ. ក្នុងគោលបំណង ផ្តល់ជំនួយផ្នែកច្បាប់ ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាព ពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ ហើយជាយន្តការបំពេញបន្ថែម...
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យក្រសួងមហាផ្ទៃ បានពិនិត្យសុខភាព និងព្យាបាលជំងឺ នៅតាមគោលដៅជូនមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃសរុបចំនួន ២២.៦៧៨ នាក់ ស្រី៣.៦៧៧នាក់ ក្នុងនោះមន្ទីរពេទ្យ១៦ឧសភា ដែលជាមន្ទីរពេទ្យរ៉ាប់រងការពិនិត្យសុខភាពជូនកងកម្លាំងនគរបាលជាតិ បានពិនិត្យសុខភាព និងព្យាបាលជំងឺចំនួន ៥.២៧២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៤។ របាយការណ៍ បានឱ្យដឹងទៀតថា ចំនួនអ្នកមកទទួលសេវាសុខាភិបាលរបស់ក្រសួងមហាផ្ទៃ បើធៀបនឹងឆ្នាំ២០២៣ បានកើនឡើងពីចំនួន ៩.៤៧៥នាក់ ...
ហ្សាការតា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ ដែលបានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ។ អាស៊ានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការអាណិតអាសូរ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជនមីយ៉ាន់ម៉ា និងថៃថា “អាស៊ានបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់ខ្លួនជាមួយក្រុមគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី និងផលប៉ះពាល់របស់វា”។ ដោយទទួលស្គាល់ពីតម្រូវការ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៥ បានអញ្ជើញសំណេះសំណាល និងចែក័ណ្ណសរសើរ ដល់អ្នកបង្កើតមាតិកាចំនួន ៣៥នាក់បង្កើតឡើង ដោយមន្ទីរទេសចរណ៍ខេត្ត ក្នុងគោលដៅជួយបង្កើតមាតិកាផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកកំសាន្តក្នុងខេត្តកំពង់ចាម កាន់តែច្រើនថែមទៀត ។ ស្ថិតក្នុងឱកាសសំណេះសំណាលនោះ លោក អ៊ុន ចាន់ដា...
ភ្នំពេញ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់បញ្ជូនមន្ត្រីចំនួន ០២រូប ដែលសមាជិក ក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដើម្បីចូលរួមជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀតក្នុងបេសកកម្មអន្តរាគមន៍សង្គ្រោះគ្រោះរញ្ជួយដី ដែលបានកើតឡើងក្នុងប្រទេស មីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ តាមការស្នើសុំរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងមជ្ឈមណ្ឌល...
កំពង់ចាម៖ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នេះ បានប្រារព្ធពិធីប្រគល់ទទួលសមិទ្ធផលថ្មី ជាប្រព័ន្ធធារាសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក្នុងឃុំព្រែក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ដើម្បីជាប្រយោជន៍បានទឹកស្រោចស្រព ក្នុងការបង្កបង្កើនផលដំណាំកសិកម្ម ។...
កំពង់ចាម៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណប្រតិភូ ប្រារព្វពិធីក្រុងពាលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ស្ពានបេតុងស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស...
កំពង់ស្ពឺ៖ ការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាព នយោបាយគឺ ជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជា មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាបាននូវ សុខុមាលភាព និង ការរស់នៅ ប្រកបដោយសុខដុមរមនារបស់ ប្រជាជន គ្មានសន្តិភាព គឺគ្មានអ្វីៗគ្រប់យ៉ាង លោកជំទាវ ទឹម សាវ៉ាតមានប្រសាសន៍ដូច្នេះគ្នាដែលលោកស្រីអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងចលនាស្ត្រីនៅសាលាស្រុកថ្ពង។ លោកស្រីបានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព...
កំពង់ស្ពឺ៖ សភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ លោក ឡេង សុខគា លើកឡើង ថាការលើកកម្ពស់ស្តង់ដារសហគ្រាសធន់តូច និងមធ្យមដើម្បីត្រៀមខ្លួនទទួលបានការវិនិយោគក្នុងតំបន់ និង ពិភពលោក អាចទទួលបានអ្នកមកវិនិយោគមកកាន់ខេត្តកំពង់ស្ពឺរឹតតែច្រើន ហើយក៌ជាឱកាសរបស់ប្រជាពលរដ្ឋក្នុងខេត្តធ្វើការងារឱ្យបានទៅតាមស្តង់ដារសហគ្រាសធន់តូច និងមធ្យម នាំចេញទៅពិភពលោក។ នៅក្នុងឱកាសនេះដែរ លោក ញិល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានឱ្យដឹងថា:ខេត្តកំពង់ស្ពឺជាចំណុចជាប់ព្រុំប្រទល់ខេត្តព្រះសីហនុកំពង់ផែ ផង និងជាផ្នែកជាប់ព្រុំប្រទល់ រាជធានីភ្នំពេញ។...