ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាចំពោះមរណភាពរបស់អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃរាត្រីថ្ងៃ២៨ មីនា ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ៕
ភ្នំពេញ៖ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសច្រានចោលចំពោះការផ្សព្វផ្សាយ និងចែកចាយ នូវព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ស្ដីពីការស្លាប់ពលករខ្មែរ នៅក្នុងគ្រោះរញ្ជួយដីបាក់រលំអគារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ លោក កត្តា អ៊ន គូសបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកថា”គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី២៩ មីនា ២០២៥នេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរមានសមត្ថកិច្ច ថាមានពលករខ្មែររងគ្រោះនៅឡើយទេ។សូមសាធារណជន...
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិនកិត្តយស ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅសាលាខេត្តបន្ទាយមានជ័យ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្នងការរង៩រូប នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុក...
ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជន តាមអនឡាញ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាបាលី និងសមិទ្ធផលនានា ក្នុងវត្តអង្គពាន់ ស្ថិតនៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ អមដំណើរ ដោយ លោក Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌ នឹងយាងបំពេញ ព្រះរាជទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី២...
ភ្នំពេញ៖ យោងតាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃថ្ងៃ បានឱ្យដឹងថា គិតត្រឹមម៉ោង ១២:៣០នាទីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួស មានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន ១០១នាក់ ខណៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯក អគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍មិនទាន់ទទួលបានការបញ្ជាក់អត្តសញ្ញាណ និងសញ្ជាតិរបស់ជនរងគ្រោះនានាពីអាជ្ញាធរមានសមត្ថកិច្ចថៃនៅឡើយ។ យោងតាមសេចក្ដីជូនដំណឹង ស្តីពីបច្ចុប្បន្នភាពនៃការរញ្ជួយដីនៅប្រទេសថៃរបស់ក្រសួងការងារ...
សៀមរាប៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ពិធីប្រគល់-ទទួលសមិទ្ធផលនៃគម្រោងសុខុមាលភាព សាធារណ សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា សកម្មភាពផ្សារភ្ជាប់សមានចិត្តនៃ ខេត្តយូណាន បានប្រារព្ធឡើងនៅសាលាមធ្យមសិក្សា ហ៊ុនសែន រុនតាឯក ក្នុងទីក្រុងដីផៅ សែនខេត្តសៀមរាប។ លោក តឹក រ៉េតសំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ លោក...
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល បានអះអាងថា ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឃាត់ខ្លួនបានហើយ ។ ជនសង្ស័យម្នាក់ប្រដាប់ដោយអាវុធបានបាញ់ប្លន់ រថយន្តលុចស៊ីសមួយគ្រឿង លើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រោយប្លន់យករថយន្តបាន ជនសង្ស័យព្យាយាម បើកគេចចេញពីផ្លូវល្បឿនលឿន ហើយត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនបានហើយ៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែម នូវការសោកស្តាយ ជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាល សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។ តាមរយៈសារនៅលើបណ្តាញសង្គម នាថ្ងៃទី២៩ ខែមីនា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សុខទុក្ខ របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការងារ នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដី ជាអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ។ តាមរយៈសារ នៅលើបណ្តាញសង្គម នាថ្ងៃ២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី...