ភ្នំពេញ ៖ នាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៥ លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ ត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ អមដំណើរដោយ លោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ បានអញ្ជើញជាអធិបតី...
ទីក្រុងហ្សឺណែវ ៖ បន្ទាប់ពីកិច្ចប្រជុំស្តីពី «ការពិនិត្យឡើងវិញ គោលនយោបាយពាណិជ្ជកម្មកម្ពុជា លើកទី៣» នៅឯទីស្នាក់ការកណ្តាល របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វ៊ីស ដែលចំណាយរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមីនា មក កម្ពុជាទទួលបានការសាទរ កោតសរសើរ និងការលើកទឹកចិត្ត ចំពោះគោលនយោបាយ ពាណិជ្ជកម្មលើកទី៣របស់ខ្លួន។ កិច្ចប្រជុំដែលមានការចូលដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអំពាវនាវ ឱ្យប្រជាកសិករខ្មែរត្រៀមចំខ្លួន ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងខិតខំអភិវឌ្ឍវិស័យកសិកម្មដោយប្រុងប្រយ័ត្ន ដើម្បីបន្តនិរន្តភាពនៃដំណើរការផលិតស្បៀងអាហារ ខណៈការប្រៃប្រួលអាកាសធាតុ បានក្លាយប្រធានបទពិបាករបស់កសិករទូទៅ។ លោកបណ្ឌិតប្រតិភូ បានអំពាវនាវបែបនេះ នៅក្នុងសុន្ទរកថានាសន្និសីទលើកទី៥...
ភ្នំពេញ៖លោក សឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យរដ្ឋបាល ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា គ្មានការរញ្ជួយដីទេ នៅក្នុងខេត្តបាត់ដំបង ទោះបីប្រទេសថៃ ជាប់នឹងខេត្តបាត់ដំបង មានការរញ្ជួយដីខ្លាំង ។ ការលេីកឡេីងរបស់លោក សឿម ប៊ុនរិទ្ធិ ធ្វេីឡេីងបន្ទាប់ពី នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីថ្ងៃទី២៨ខែមីនា នេះមានគ្រោះរញ្ជួយដីខ្លាំងមួយ កើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាល ឱ្យមានការបាក់រលំអាគារ...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យគ្រប់អភិបាលខណ្ឌទាំង១៤ ត្រូវចុះពិនិត្យតាមដាន ជាប់ជាប្រចាំ ចំពោះក្រុមប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងអាគារចាស់ៗ និងខ្ពស់ៗ ក្រោយមាន គ្រោះរញ្ជួយដីនៅថៃ ដើម្បីការពារសុវត្ថិភាពពួកគាត់ ខ្លាចជួបគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើង ដោយមិនដឹងជាមុន ។ នេះបើតាមលោកស្រី ដោ សម្ផស្ស...
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទ ចំនួន១នាក់ នៅចំណុចហាងកាហ្វេ ប៊ឺឡេបចំការដូង ផ្លូវលេខ ២១៧សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក លឹម ប៊ុនហេង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន។ ជនត្រូវចោទឈ្មោះ...
ភ្នំពេញ ៖ នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទី រសៀលនេះ មានគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាល ឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់ មួយចំនួន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទង ជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិត អំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ ។ ព័ត៌មានបឋម...
ភ្នំពេញ៖ ក្រសួងកាបរទេសខ្មែរ បានបញ្ជាក់ថា ស្ថានទូតខ្មែរប្រចាំនៅថៃ និងមីយ៉ាន់ម៉ា មិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ ។ បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃនេះថា ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា ក្រសួងការបរទេស កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ារ...
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឡង់ ឌីម៉ង់ បានអះអាងថា នៅមុននេះបន្តិចពិតជាមានការរង្គើអគារខ្ពស់មួយចំនួនមែន តែរង្គើមួយភ្លែតប៉ុណ្ណោះ ហើយឥឡូវបានបាត់រលត់ទៅវិញហើយ ។ លោកថា បន្ទាប់ពីមានការរង្គើហើយ ខាងអាជ្ញាធរក៏បានឲ្យបុគ្គលិកធ្វើការ នៅអគារខ្ពស់នោះចេញពីអគារមកក្រៅទាំងអស់ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ ៕