តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់វិស័យធនាគារឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ សហគមន៍ខ្នាតតូចៗ ដែលមានភាពរឹងមាំ និងសក្តានុពល តាមរយៈការផ្តល់ឥណទាន ក្នុងអត្រាការប្រាក់ទាប ។ ការស្នើរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥...
សៀមរាប៖ កម្មករនិយោជិតនៃក្រុមហ៊ុន អេច ស៊ី ស៊ី គ្រុប (HCC Group Co., Ltd) សាខាខេត្តសៀមរាប សប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួល និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនដល់កម្មករនិយោជិតទាំងអស់ ដើម្បីបញ្ចប់វិវាទការងារជាស្ថាពរ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមីនា...
តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ។ ពិធីបុណ្យទន្លេ ដែលប្រារព្ធពិធីបើកនាឱកាសនេះ ជាបុណ្យ លើកទី៩ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជាបុណ្យលើកទី១ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តតាកែវ។ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំពិធីបុណ្យទន្លេនេះ...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ដែលមានសមាជិកចូលរួមចំនួន១៤៩រូប។កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ក្នុងអគារMorgan Tower។ ក្នុងកិច្ចប្រជុំនោះ លោកប្រធានទ្វីប...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការស្តីទី នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំដាក់ចេញផែនការ ការងារមួយចំនួន ដល់កម្លាំងតាមជំនាញ នៅអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ។
តាកែវ ៖ ព្រឹត្តការណ៍មួយដ៍អស្ចារ្យនៃពិធីបុណ្យទន្លេនៅលើទឹកដីខេត្តតាកែវ នៅថ្ងៃទី២១ខែ មិនា ឆ្នាំ ២០២៥ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្តាខេត្ត និងពលរដ្ឋនៅក្នុងខេត្តតាកែវ មកចូលរួមលេងកម្សាន្តសប្បាយប្រមាណជាង១០ម៉ឺននាក់។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ បានថ្លែងឲ្យដឹងថា សម្រាប់ពិធីបុណ្យទន្លេនៅថ្ងៃទី១នៃពិធីបុណ្យទន្លេនេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋ ចំនួន ១០១,៣៦៧ នាក់បានមកចូលរួមដើរលេងកម្សាន្តនៅទីតាំងបុណ្យទន្លេនៅសួនច្បារមាត់បឹងតាកែវ ដោយក្នុងចំណោមនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន ២៦០នាក់ផងដែរ។...
តាកែវ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំឱ្យភាគីពាក់ព័ន្ធរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន។ ក្នុងសិក្ខាសាលាស្តីពី “ការអភិវឌ្ឍ គ្រប់គ្រង និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍” ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា សិក្ខាសាលាមានគោលបំណងដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍អំពីចំណុចខ្លាំង...
ព្រះវិហារ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។ ជាកិច្ចចាប់ផ្ដើម លោក ម៉ប់ ធីរិត បានធ្វើរបាយការណ៍សាងសង់ ដោយបានបញ្ជាក់ថា អគាររដ្ឋបាលថ្មី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ និងសាងសង់រួចរាល់ជាស្ថាពរ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២៥ នេះ បានប្រារព្ធពិធី ដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដោយពិធីនេះធ្វើឡើង នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតី ពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនបានបន្តមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ។ បេីតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងនោះភ្ញៀវទេសចរសរុប មានចំនួន៣៧,០០៣នាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិចំនួន: ៣៣,៥០០ នាក់ និងភ្ញៀវទេសចរបរទេស ចំនួន៣,៥០៣ នាក់៕