ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីសម្រេចចុះឈ្មោះ គណបក្សសន្តិភាពជាតិ សរសេរអក្សរកាត់ គ.ស.ជ ក្នុងបញ្ជីគណបក្ស នយោបាយនៅក្រសួងមហាផ្ទៃ ដោយមានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅផ្ទះលេខ៦៩z ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងនោះដែរ ក្រសួង ក៏បានណែនាំ គណបក្សសន្តិភាពជាតិ...
ភ្នំពេញ ៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត (Connection Under Pressure) ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង...
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីលួចយកដោះយកដែក ផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន (Metfone ) ចំនួន១ផ្ទាំង នៅតាមផ្លូវសាធារណៈ នៅចំណុចផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ការឃាត់ខ្លួននេះ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ព័ត៌មាននៅលើបណ្តាញសង្គម ជុំវិញករណីលួចយកដោះយកដែកផ្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមផ្លូវសាធារណៈ ។ ជនសង្ស័យឈ្មោះ ទួន កក្កដា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់ នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត នៅលើសកលលោក បញ្ហានេះ តម្រូវឱ្យបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយជាអតិបរមាអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង។ តាមរយៈសារលិខិត សម្តេចបវរធិបតី ហ៊ុន...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឆ្លៀតឱកាស ពីការចុះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាថ្ងៃ២០ មីនាបានឈាងចូលទៅពិនិត្យស្ថានភាព ទូទៅនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមួយចំនួននៅខេត្តក្រចេះ និងកំពង់ចាម ដោយមិនបានជូនដំណឹងជាមុន ដល់ប្រធានមណ្ឌលសុខភាពឡើយ ។ មណ្ឌលសុខភាពនិងមន្ទីរពេទ្យដែលសាស្រ្តាចារ្យ ឈាង រ៉ាចូលពិនិត្យនោះរួមមាន ៖ មណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ...
ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៅថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អង្គភាពពាក់ព័ន្ធ ចុះដោះលែងរថយន្តដែលបានឃាត់ទុករយៈពេល ១ឆ្នាំ មុនកាលកំណត់។ នៅស្ថានីយជញ្ជីងអ្នកលឿង ខេត្តព្រៃវែង ស្ថានីយបាវិត...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថាអគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាថ្ងៃ២០ មីនា សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានបម្រើសេវាថែទាំ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃ អតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គឺប្រេងសាំងធម្មតា តម្លៃ ៣ ៨៥០រៀលក្នុង១លីត្រ (តម្លៃថេរ) ខណៈប្រេងម៉ាស៊ូតតម្លៃ ៣ ៧០០រៀលក្នុង១លីត្រ (តម្លៃថេរ) បើធៀបទៅ១០ថ្ងៃមុន៕
ភ្នំពេញ ៖ តាមរយៈវេទិកាកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញ សុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជន នឹងពិនិត្យលទ្ធភាព និងឱកាសអញ្ជើញមកសិក្សា ស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល...
ភ្នំពេញ៖ ក្នុងពេលណែនាំ ដល់លោកគ្រូ អ្នកគ្រូ ត្រូវបង្កើតទំនាក់ទំនង ជាមួយអាណាព្យាបាលសិស្ស ប្រៀបបានបង្កើត ញាតិបន្ថែម និងអាចជួយយកអាសាគ្នា ក្នុងពេលណាមួយដែលជួបការលំបាកនោះ សម្តេចធិបតី ក៏បានរំលឹក រឿងកាលពីឆ្នាំ២០១៣ ដែលពេលនោះជួបបញ្ហា ហើយត្រូវបានមនុស្សមួយភូមិរត់មកជួយ ដែលធ្វើឱ្យសម្តេចមានក្តីរំភើប និងសប្បាយចិត្ត នៅពេលបានឃើញ ការស្រលាញ់រាប់អាន ពីអ្នកភូមិដាច់ស្រយាលបែបនេះ ។ ក្នុងឱកាសអញ្ជើញជាអធិបតី...