ភ្នំពេញ ៖ ការងារសាងសង់ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញគម្រោងទាំងមូល គិតមកទល់នឹងពេលបច្ចុប្បន្ននេះ សម្រេចបាន ៧៥% នៃគម្រោង ។ លោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនារសៀលថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៥នេះថា ការសាងសង់ស្ថានីយបូមទឹកលូ៥ ដោយបំពាក់ បន្ថែមម៉ូទ័របូមទឹកខ្នាតធំ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាង ២ទសវត្សកន្លងមកនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន និងបានបង្ខិតសេវាកាន់តែជិតជូនប្រជាពលរដ្ឋផងដែរ។ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប. បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវ របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញ បេសកកម្មទាក់ទាញ និងជំរុញវិនិយោគ នៅទីក្រុងចឹងចូវ ខេត្តហ៊ឺណាន ប្រទេសចិន នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណា ក្នុងការមកដាក់ទុនវិនិយោគ។ នាឱកាសនោះដែរ លោក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា មន្ត្រីនគរបាលដែលមានកំហុសខាងវិន័យរបស់កងកម្លាំងនគរបាលជាតិក្នុងកម្រិតអប់រំណែនាំឬត្រូវផ្អាកការងារជាបណ្តោះ អាសន្ននោះមិនត្រូវបានយកមកបង្ហាញខ្លួននៅការិយាល័យបុគ្គលិក ឬនៅក្នុងស្នងការដ្ឋានដូចមុនទៀតទេ ប៉ុន្តែមន្រ្តីនោះត្រូវបញ្ជូនគាត់ឱ្យទៅបំពេញភារកិច្ចនៅព្រំដែនរយៈពេលយូរ ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មីនា និងលើកទិសដៅសម្រាប់អនុវត្ត ខែបន្ត នៅសាលប្រជុំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៨ខែ មីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៨ ខែមីនានេះ បានបញ្ជាឱ្យក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត (ខេមបូឌា) ឯ.ក (CANXINLONG FOOD, Cambodia Co., LTD) ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន...
ភ្នំពេញ៖ មន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង តំណាងក្រុមហ៊ុន UNT នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដុតកម្ទេចចោលនូវទំនិញទឹកដោះគោស្រស់ ចំនួន ២១២ កេស ស្មើនឹង ១០,៦០០ដប ទម្ងន់សរុប ៩,៥៤០គីឡូក្រាម ។ បើតាមហ្វេសប៊ុក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង...
ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតិឲ្យ ឧត្តមសេនីយ៍ត្រី Jenifer Harris មេបញ្ជាការតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការពារជាតិប្រទេសអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ។
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានលើកឡើងថា សក្តានុពលដ៏ធំសម្បើម នៃតំបន់ទន្លេសាបបានជំរុញឲ្យកម្ពុជា បង្កើតបានសមិទ្ធផលជាតិសំខាន់ៗរួមមាន មច្ឆជាតិ ធារាសាស្រ្ត និងទេសចរណ៍ ដែលរួមចំណែកលើកកម្ពស់ផលិតភាពកសិកម្ម និងបង្កើតឱកាសការងារបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់ពលរដ្ឋ ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាស្តីពីការចាប់ផ្តើមសិក្សា និងវិភាគសន្តិសុខទឹកក្នុងអាងទន្លេសាប ដែលបានរៀបចំឡើងរួមគ្នាដោយអាជ្ញាធរទន្លេសាប...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមគ្នាស្តារវត្តមាន ក្រពើភ្នំពូជសុទ្ធឡើងវិញ នៅតំបន់ឧទ្យានជាតិវីរៈជ័យ តាមរយៈការលែងក្រពើ ភ្នំពូជសុទ្ធចំនួន១០ក្បាល ជាលើកដំបូងកាលពីពេលថ្មីៗនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម នាថ្ងៃ១៨ មីនា បានឲ្យដឹងថា ក្រពើភ្នំពូជសុទ្ធចំនួន១០ក្បាល ដែលបានលែងនេះជាលើកដំបូង...