ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានផ្ញើសារផ្តាំទៅលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃថា ស្គាល់សម្តេចតិចពេកហើយ ខណៈលោកថាក់ ស៊ីនដែលជាឪពុកខ្លួនបានគោរហៅសម្តេចថា សុទ្ធតែជា “មេ” ។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ចំពោះពាក្យសម្ដី របស់នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត់ត្រា ដែលបានប្រមាថ លើមេភូមិភាគ២របស់ថៃ ក្នុងកិច្ចសន្ទនាជាមួយសម្តេចនាពេលកន្លងមកនោះ បើនៅកម្ពុជាវិញ គឺមានទោសស្មើនឹងក្បត់ជាតិ ព្រោះមេទ័ពតែងតាំងដោយព្រះមហាក្សត្រ ។ ក្នុងសារជាសំឡេងនូវកិច្ចសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃ១៥ មិថុនា...
បន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន តំណាងរាស្ត្រ ខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត និងបានជួបសំណេះសំណាល សួរសុខទុក្ខដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់ពីប្រទេសថៃ ។ លោក កែ គឹមយ៉ាន ក៏អំពាវនាវដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានរំលឹកថា កាលពីលោក ប្រាយុទ្ធ ចាន់អូចារជានាយករដ្ឋមន្រ្តីថៃទំនាក់ទំនងល្អរវាងកម្ពុជា-ថៃមានលក្ខណៈល្អប្រសើរលើ គ្រប់វិស័យដោយគ្មានជម្លោះទាស់ទែងគ្នាអ្វីនោះទេ ។ ដូច្នេះនាយករដ្ឋមន្រ្តីថៃគួរមើលគំរូ លោក ប្រាយុទ្ធ ចាន់អូចារ ៕
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិ៣ឆ្នាំ លើកទី១០ (ឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨)៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញការ សោកស្តាយជាខ្លាំង ចំពោះការបាត់បង់មិត្តភាព ជាមួយលោក ថាក់ ស៊ីនដែលបានកសាងជាមួយគ្នាជាង៣០ឆ្នាំ ប៉ុន្តែត្រូវបំផ្លាញដោយស្នាដៃ កូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយអាថ៌កំបាំងជុំវិញ ករណីលោក ថាក់ ស៊ីនថា អត់មានឈឺអ្វីនោះទេ ពេលត្រឡប់មកដល់ថៃភ្លាមៗ ប៉ុន្តែដើម្បីគេចចេញ ពីការឡើងតុលាការលោក ថាក់ ស៊ីន ក៏បានសម្តែងធ្វើជាថតរូប ពាក់បង់រុំរបួស ក្នុងពេលថតរូបជាមួយសម្តេច នៅពេលសម្តេចជិះយន្តហោះ ទៅសួរសុខទុក្ខលោក ដល់គេហដ្ឋាននៅថៃតែម្តង...
ព្រះវិហារ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិចារណាធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ជនទាំងឡាយណាឃុបឃិត ជាមួយបរទេស បំផ្លាញខ្មែរ។ ការស្នើរបស់ សម្ដេចតេជោ ហ៊ុន សែន បានកើតឡើងចំពេលក្រុមប្រឆាំងជ្រុលនិយមជាជនជាតិខ្មែរមួយក្តាប់តូច រស់នៅបរទេស បាននិងកំពុងវាយប្រហារជាតិឯង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយអាថ៌កំបាំងថា នាយករដ្ឋមន្រ្តីថៃបានប្រាប់សម្តេចថា នឹងមានគម្រោងរុះរើ គណៈរដ្ឋមន្រ្តី ដើម្បីផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មកក្រសួងសុខាភិបាល និងក្រសួងសុខាភិបាល មកកាន់ក្រសួងមហាផ្ទៃ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា លោក ភូមិថាម វីឆាយ៉ាឆៃ ដែលកំពុងដឹកនាំក្រសួង ការពារជាតិថៃ មិនសាកសមធ្វើជារដ្ឋមន្រ្តី ក្រសួងការពារជាតិថៃទេ ។ ការលើកឡើងរបស់សម្តេចនេះ បន្ទាប់ពីលោកភូមិថាម វីឆាយ៉ាឆៃ និយាយថា ពលរដ្ឋកម្ពុជា នៅតែបន្តប្រើប្រាស់ភ្លើងថៃ ខណៈមកដល់ពេលនេះ...