ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ថៃកំពុងពោរពេញ ទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្ម បែរជាលោកស្រី នាយករដ្ឋមន្រ្ដីថៃ ចោទកម្ពុជា ជាមជ្ឈមណ្ឌលជួញដូរ អនឡាញខុសច្បាប់ទៅវិញ ខណៈកម្ពុជាជា ប្រទេសរងគ្រោះ ដោយសារថៃទៅវិញ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ចំពោះសម្ដីរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ដែលបានជេរប្រមាថ លើមេភូមិភាគ២ថៃ បើនៅកម្ពុជាវិញ គឺមានទោសស្មើនឹងក្បត់ជាតិ ព្រោះមេទ័ពតែងតាំងដោយព្រះមហាក្សត្រ ។ ប៉ុន្តែសម្តេចថា នៅថៃ ជារឿងផ្សេងសម្ដេច មិនលូកលាន់ចូលឡើយ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា ប្រកាសថា កម្ពុជាមិនអាចធ្វើការ ជាមួយលោកស្រីផែថងថាន ជានាយករដ្ឋមន្រ្ដីថៃ បច្ចុប្បន្ននេះបានទៀត ហើយកម្ពុជានឹងរង់ចាំ ធ្វើការជាមួយនាយករដ្ឋមន្រ្ដីថៃថ្មី ។បើតាមសម្តេចតេជោ យ៉ាងយូរ៣ខែទៀត ថៃនឹងមាននាយករដ្ឋមន្រ្តីថ្មី ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឌឺដងផ្លែផ្កា ទៅក្រុមមន្រ្តីថៃ ដែលបានដាក់ពាក្យបណ្តឹង សម្តេចនោះ សូមប្តឹង៥ពាន់បណ្តឹងទៀតទៅ សម្តេចមិនខ្វល់នោះទេ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ដែលក្នុងកិច្ចសន្ទនា ជាមួយសម្តេចកន្លងមក ហើយនិយាយប្រមាថ លើមេទ័ពខ្លួនឯងនោះ គឺស្មើនឹងការប្រមាថព្រះមហាក្សត្រ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា លោកថាក់ ស៊ីនដែលជាអតីតនាយករដ្ឋមន្រ្តីថៃ ហើយបច្ចុប្បន្នជាឪពុករបស់នាយករដ្ឋមន្រ្តីថៃ គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នោះគឺខ្វះការអប់រំប្រៀនប្រដៅសីលធម៌លើកូនស្រីរបស់ខ្លួនហើយដែលបណ្តោយឲ្យប្រមាថមកលើសម្តេចតេជោ និងមេទ័ពខ្លួនឯង៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយសារឆ្លើយឆ្លង ជាមួយនាយករដ្ឋមន្រ្តីថៃ កាលពីពេលកន្លងមកថា សម្តេចមិនដែលនិយាយថា មេភូមិភាគទី២ របស់ថៃជាមនុស្សព្រហើន និងកោងកាចទេ គឺមានតែនាយករដ្ឋមន្រ្តីថៃលើកឡើង វាយប្រហារលើមេភូមិភាគទី២របស់ខ្លួន ដើម្បីផ្គាប់ចិត្តសម្តេច ។សម្តេចថា បើនៅកម្ពុជាវិញនេះ គឺជាបទល្មើសជនក្បត់ជាតិ ដែលឃុបឃិត ជាមួយបរទេស ដែលជេរវាយប្រហារ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា សម្តេចតេជោមិនបានយកប្រទេសថៃ និងពលរដ្ឋថៃធ្វើជាសត្រូវទេ ប៉ុន្តែបើអ្នកណាយកសម្តេចធ្វើជាសត្រូវមុននោះ សម្តេចក៏មិនទុកមុខឲ្យដែរ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា បច្ចុប្បន្នថៃកំពុងមានជម្លោះព្រំដែនជាមួយមីយ៉ាន់ម៉ា ឡាវ និងម៉ាឡេស៊ី ខណៈកម្ពុជាកំពុងមានជម្លោះ។ សម្តេចថា ក្នុងនោះជម្លោះជាមួយម៉ាឡេស៊ីគឺភាគីម៉ាឡេស៊ីនឹងមានគម្រោងធ្វើរបងការពារព្រំដែនទៀតផង ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចំអកចំអន់ទៅភាគីថៃថា អាវុធអេតចាយរបស់កម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីការពារបូរណភាពទឹកដី ព្រោះអាវុធទាំងនោះធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ។ ការលើកឡើង របស់សម្តេចតេជោបែបនេះ ក្រោយពីភាគីថៃតែងតែអួត បង្ហាញសព្វាវុធទំនើបៗរបស់ខ្លួន៕