ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការផ្លាស់ប្តូរមេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូចកន្លងទៅ កាលពីឆ្នាំ២០១១នោះទេ។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យចំនួន ២៤៨នាក់ នៅថ្ងៃទី២៦ ខែមិថុនា...
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ មានពលរដ្ឋខ្មែរមួយចំនួន រួមទាំង ម៉ូតូ និងរថយន្ត ដែលជាប់គាំង នៅខាងច្រកខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានភាគីថៃ-កម្ពុជា យល់ព្រមអនុញាតិឲ្យឆ្លងដែន ចូលមកប្រទេសកម្ពុជាហើយ ។ ក្នុងពេលព្រមគ្នា ពលរដ្ឋថៃដែលជាប់គាំង នៅច្រកអន្តរជាតិប៉ោយប៉ែត គាត់ត្រូវបានអនុញ្ញាតឱ្យឆ្លងដែន ទៅប្រទេសថៃដូចគ្នាផងដែរ...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-អាមេរិក បានជួបពិភាក្សាគ្នានៅរាជធានីភ្នំពេញ អំពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ចរបស់ លោក Pete Hegseth រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកនៅកម្ពុជា នាពេលខាងមុខ ដើម្បីទស្សនាការចូលចតរបស់នាវាជើងទឹក អាមេរិកនៅកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ។ ការពិភាក្សាពីគម្រោងផែនការ នៃការបំពេញទស្សនកិច្ច របស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លើទឹកដីកម្ពុជានេះ ត្រូវបានបង្ហាញ ដោយស្ថានទូតអាមេរិក ប្រចាំកម្ពុជា...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួន ខេត្តព្រះសីហនុ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរឯកឧត្តម ហ៊ី សោភា ក្នុងឱកាសត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨) ។ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា និងមហាកិត្តិយសនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក...
កំពង់ធំ: លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងមន្ត្រីខណ្ឌ បានចុះពិនិត្យទីតាំងសម្រាប់លែងកូនត្រី ក្នុងសហគមន៍នេសាទរស្មី ភូមិពីគិរីបឹងក្រញ៉ាក ស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ តាមរបាយការណ៍របស់លោកវីរៈសេនីយ៍ទោ ទិត ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភាគទី៤) បានឱ្យដឹងថាកម្លាំងតំបន់ប្រតិបត្តិការសឹករោងខេត្តកំពង់ធំ បានសហការជាមួយអង្គការដៃគូ ឈរជើងនៅឃុំផាត់កណ្ដាយ បានបោះស្លាកសញ្ញាហាមឃាត់ និងលួចចូលក្នុងទីកន្លែងអភិរក្សចំនួនបីស្លាក...
កណ្ដាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និងវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភីសរុបចំនួន៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ៕
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សា ធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៥-២០២៨ ជាលើកទី១០។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ការបោះឆ្នោត ជាឯកច្ឆន្ទជ្រើសតាំង លោក ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញលើកទី១០នេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានអះអាងថា ឲ្យតែក្រុមទាហានថៃ អនុញ្ញាតឲ្យពលរដ្ឋខ្មែរ ឆ្លងកាត់ទ្វារព្រំដែនវិលមកកាន់កម្ពុជាវិញ គឺកម្ពុជាទទួលហើយ ដោយគ្មានការហាមឃាត់នោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃនេះ បន្ទាប់ពីភាគីថៃ បានធ្វើការបំផ្លើសបំភ្លៃខុសពីការពិត និងបានទម្លាក់កំហុសមកលើអាជ្ញាធរកម្ពុជាជុំវិញ ការបិទច្រកទ្វារព្រំដែន ខណៈមានពលរដ្ឋខ្មែរសុំឆ្លងមកកម្ពុជាវិញ ប៉ុន្តែពួកគេមិនអនុញ្ញាត ហើយបែរមកចោទថា...
ឧត្តរមានជ័យ ៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពទាំងឡាយកុំខ្លាច ក្នុងការវាយប្រហារ ជាមួយសត្រូវ ដែលឈ្លានពានទឹកដីកម្ពុជា។ ការលើឡើងរបស់ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣...
ឧត្តរមានជ័យ៖ សម្ដេចតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសទទួលយកតាមសំណើ របស់មេបញ្ជាការទាំងឡាយ នូវភារកិច្ចជាអគ្គភស្ដុភាជាន់ខ្ពស់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ។ សម្ដេចអគ្គមហាសេនាបតីតេជោ នាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា បានប្រកាសដូច្នេះក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយ មេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ...