បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រើភាសាធ្ងន់ធ្ងន់ក្នុងការរិះគន់ខ្លាំងទាំងទៅលើភាគីអ៊ីស្រាអែល និងអ៊ីរ៉ង់ ចំពោះការចោទប្រកាន់ថា បានរំលោភបំពានលើបទឈប់បាញ់ ដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីការយល់ព្រម ជាផ្លូវការចំពោះបទឈប់បាញ់ ទីក្រុងហ្សេរុយសាឡឹម ខាងលិចបានចោទទីក្រុងតេហេរ៉ង់ថា បានបាញ់មីស៊ីលបន្ថែមទៀត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ភាគីថៃសម្រេចបេីកច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់។ ទោះបីជាច្រកទ្វារព្រំដែនត្រូវបានបេីក ប៉ុន្តែហាមនាំទំនិញចេញ-ចូល ហាមរថយន្ត ម៉ូតូ និងមធ្យោបាយគ្រប់ប្រភេទចេញ-ចូល។មិនអនុញ្ញាតិឲ្យជនបរទេសចេញ-ចូល តែអនុញ្ញាតិឲ្យសិស្សសាលា-អ្នកជម្ងឺធ្ងន់ចេញចូលបានហើយត្រូវមានឯកសារចេញពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា- ថៃសំរាប់អ្នកមានលិខិតឆ្លងដែន(អ្នកជម្ងឺមានប៉ាស្ព័របោះចូលធម្មតា)។ ប្រភព៖ មន្រ្តីច្រកព្រំដែន
បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រយៈពេលបីម៉ោង ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរ វិលត្រឡប់ចូលប្រទេសវិញ មានចំនួន៦,៤៨៥នាក់ ក្នុងនោះស្ដ្រីចំនួន ៣,១៥២នាក់ ក្នុងនោះមានទាំងអាជីវករលក់ដូរ នៅផ្សាររោងគ្លឿ និងពលករខ្មែរ ដែលត្រឡប់មកពីធ្វើការប្រទេសថៃ។...
ដោយ៖លី ភីលីព ភ្នំពេញ៖លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn ) ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ និងអ្នកតំណាងក្រុមទំាង ២៤ បានអញ្ជើញចូលរួមពិធីចាប់ឆ្នោត និងប្រជុំបច្ចេកទេសសម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីលើកទី២ ឆ្នាំ២០២៥ “Malaysian...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងវេទិការចែករំលែក ភាពជាអ្នកដឹកនាំ នារសៀលថ្ងៃ២៤ មិថុនា បានជំរុញឲ្យមន្រ្តីសុខាភិ បាលទាំងអស់ឆ្លុះបញ្ចាំង និងធ្វើខ្លួនឲ្យក្លាយជាបុគ្គលិក សុខាភិបាលប្រកបដោយគុណភាពពិតប្រាកដ នៅតាមអង្គភាពរបស់ខ្លួន។ ក្នុងវេទិកាធ្វើបឋកថានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតជូនមន្រ្តីសុខាភិបាលនៅមូលដ្ឋានសម្តែងចំណាប់អារម្មណ៍របស់ខ្លួន និងបាននាំយកការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាលជូនដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានរួមគ្នាជាមហាសាមគ្គីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី។ ជាការឆ្លើយតបនឹងការកោតសរសើររបស់រាជរដ្ឋាភិបាលនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកស្រី Alissar Chaker អ្នកសម្របសម្រួលកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសហការីចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកស្រីនឹងបញ្ចប់បេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាង UNDP និងក្រសួងការងារ...
កំពង់ធំ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ដេីម្បីពិភាក្សា និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ដែលត្រូវអនុវត្តន៍ ចំពោះមុខ និងយូរអង្វែង តាមផែនការដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងស្រុកបានប្រគល់ជូន ។ ឧត្ដមសេនីយ៍ទោ សោម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម និងកុំប្រើផែនទីចោរ ដែលគូសដោយខ្លួនឯង ដើម្បីដីខ្មែរ។ តាមរយៈ Comment នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានសរសេរថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តាមការស្មានរបស់សម្ដេច ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ ហើយ សម្ដេច ក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែ សម្ដេច មិននិយាយទេ ទុកឲ្យឆ្ងល់។ តាមរយៈ Comment នៅលើ...
បន្ទាយមានជ័យ: ភាគីកម្ពុជា-ថៃ នៅវេលាម៉ោង 5:00នាទី ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2025 បានបើកឲ្យប្រជាពលរដ្ឋខ្មែរថៃ ធ្វើការឆ្លងដែន ចូលប្រទេសរៀងៗខ្លួន តាមពេលម៉ោងកំណត់ហើយ ក្រោយពីជាប់គាំងអស់ជាច្រើនម៉ោង។ ក្នុងហេតុការណ៍នេះ លោក អុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះមកសម្របសម្រួល...