កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ និងលោកជំទាវ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ។ លោក ជាម ច័ន្ទ...
ព្រះវិហារ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បន្ទាប់ពីទាហានឈ្លានពានបានលួចឆ្មក់មកបាញ់ប្រហារបណ្តាឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជិវិត នៅតំបន់មុំ៣ រាជរដ្ឋាភិបាលកម្ពុជា មិនបានឈរឱបដៃនោះទេ។ ការលើកឡើង រដ្ឋមន្ដ្រី នេត្រ ភក្ត្រា នាឱកាសអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែមិថុនា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា-ថៃជាប់ព្រំដែនជាមួយគ្នា បានសម្រេចបើកព្រំដែន ឲ្យប្រជាពលរដ្ឋខ្មែរចូលមកវិញ និងពលរដ្ឋថៃចេញទៅវិញ ចាប់ពីម៉ោង៥ល្ងាច តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ដល់ម៉ោង៨ យប់ ។ ការបើកច្រកនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺនាថ្ងៃ២៤ មិថុនា ២០២៥។ ការបើកច្រកនេះធ្វើឡើង ក្រោយពីមានប្រជាពលរដ្ឋកម្ពុជា-ថៃ ជាប់គាំងនៅច្រកសងខាង ជាច្រើននាក់មិនអាចឆ្លងបាន៕
ភ្នំពេញ៖ ថ្នាក់ដឹកនាំនិងមន្រ្តីនៃក្រសួងអភិវឌ្ឍន៍ជនបទ ដែល មានលោក ឆាយ ឫទ្ធិសែន ជារដ្ឋមន្រ្តី បានបង្ហាញស្មារតីគាំទ្រយ៉ាងពេញទំហឹងចំពោះយន្ដការរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់បញ្ហាលើបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទន្ទឹមនឹងយន្តការទ្វេរភាគីដើម្បីថែរក្សាថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង់ ព្រមទាំងបានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាគ្រប់ប្រភេទដែលកំពុងឈរជេីងការពារបូរណភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែនមិនឱ្យអ្នកណាចូលឈ្លានពានបានឡើយ។ ការបង្ហាញជំហរនេះ ធ្វើឡើងក្នុងឱកាស លោក ឆាយ...
ភ្នំពេញ ៖ បង្គោលតម្រុយ នៃគម្រោងព្រែកជីកហ្វូណនតេជោ ចំនួន៥៥០បង្គោល ស្ថិតនៅភូមិសាស្រ្តឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានបោះបញ្ចប់ហើយនៅព្រឹកថ្ងៃទី២៤ មិថុនានេះ ។ ក្នុងឱកាសចុះពិនិត្យការ បោះបង្គោលតម្រុយ ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃ២៤ មិថុនា លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថា កន្លងមកមានការលើកឡើង នូវមន្ទិលសង្ស័យ...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ភាពពិសពុលប្រកបដោយកលល្បិលរបស់រដ្ឋាភិបាលថៃនិងយោធាថៃ បានបង្ហាញឲ្យយ៉ាងច្បាស់តាមការកាឡៃនូវរឿងរ៉ាវផ្សេងៗ ហើយបែរជាមកចោទប្រកាន់កម្ពុជាទៅវិញពាក់ព័ន្ធបញ្ហាព្រំដែន ។ តាមរយៈការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ បំផ្លើសបំភ្លៃ របស់ថៃមកលើកម្ពុជាកាលពីពេលថ្មីៗនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថា ភាពពិសពុលទាំងមេដឹកនាំថៃនិងយោធាថៃបានស្តែងឡើងតាមរយៈពេលដែលមានជម្លោះផ្ទៃក្នុងប្រទេសខ្លួនបានទាញភ្ជាប់ជាមួយព្រំដែនកម្ពុជា-ថៃ ។ លោកបញ្ជាក់ថា “ភាពពិសពុល ចរឹកខូចរបស់រដ្ឋាភិបាលនិងកងទ័ពថៃបានស្តែងឡើងយ៉ាងច្បាស់លាស់មែនទែន ។ មុនដំបូងរុញរឿងព្រំដែន...
កំពង់ធំ ៖ ប៉ែន វណ្ណរិទ្ឋិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល មន្ត្រីជំនាញ មន្ត្រីកសិកម្មឃុំ ភ្នាក់ងារសុខសត្វភូមិ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ/ឃុំ និងនិស្សិតវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាពលរដ្ឋបានចំនួន២៥០ក្បាល ស្ថិតនៅភូមិល្វាជោម ឃុំត្រពាំងឬស្សី...
ភ្នំពេញ ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឲ្យដឹងថា កងទ័ពថៃ បានសម្រេចបិទច្រកទ្វារព្រំដែន ជាឯកតោភាគីទាំងស្រុងហើយ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ នៅគ្រប់ច្រកទាំងអស់ ដែលនៅជាប់ជាមួយខេត្តបន្ទាយមានជ័យ។ តាមរយៈវិដេអូផ្សាយ ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃ២៤ មិថុនានេះ លោក អ៊ុំ រាត្រី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញសំណេះសំណាល និងនាំអំណោយជា ឯកសណ្ឋានប្រយុទ្ធ ២,០០០ កំប្លេ ដែលជាអំណោយ របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ...