ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃ១០ មករានេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈមួយចំនួន ។ របៀបវារៈនោះ មានដូចខាងក្រោម ៖១- ពិនិត្យ និងសម្រេចលើសំណើ របស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ៖ លោក អាណាតូលី បូរូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ ក្នុងការទាក់ទាញទេសចររុស្សី មកទស្សនាកម្ពុជាកាន់តែច្រើនឡើង ។ ការលើកឡើងរបស់លោក អាណាតូលី បូរូវីក (H.E....
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីសម្រេច ប្រតិទិន ផែនការមេ គំរូទម្រង់បែបបទ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ...
ភ្នំពេញ៖ កម្ពុជា-ចិន បានជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នាពេលខាងមុខ។ តាងនាម សម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ លោកបណ្ឌិត Manuel Barange ជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្ម នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានបង្ហាញគោលចំហររបស់ខ្លួន ក្នុងការគាំទ្រប្រទេសកម្ពុជា បើសិនកម្ពុជា ត្រូវការជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការងារវារីវប្បកម្ម ការផលិតចំណី និងការបង្កាត់-ភ្ញាស់កូនត្រី។ ការលើកឡើងរបស់ លោកបណ្ឌិត Manuel Barange ក្នុងជំនួបពិភាក្សាការងារជាមួយ លោក...
ភ្នំពេញ ៖ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃ៩ មករានេះ បានសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យតារាចម្រៀងរ៉េបម្នាក់ឈ្មោះ ដាវិឌ ឬទ្ធិរុទ្រស្លាប់បាត់បង់ជីវិតកាលពីរំលងអាធ្រាតចូលថ្ងៃទី៦ មករា នៅចំណុចផ្លូវ ៦០ម៉ែត្រ ខណ្ឌមានជ័យ៕
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដើម្បីជួបជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ខណៈដែលទីក្រុងតូក្យូ មានបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ប្រទេសជប៉ុន ចាត់ទុកសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថាជាដៃគូដ៏សំខាន់ក្នុងការតស៊ូមតិរបស់ខ្លួនស ម្រាប់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ និងក្នុងការធានាឱ្យមានសណ្តាប់ធ្នាប់ផ្អែកលើច្បាប់នៅក្នុងតំបន់ ដែលឥទ្ធិពលរបស់ចិនកំពុងកើនឡើង។ ដំណើរទស្សនកិច្ចនេះជាលើកទីមួយដែលលោក Ishiba ដែលបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុនក្នុងខែតុលា នឹងធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ជំនួបកំពូលទ្វេភាគី។ លោកបានលើកឡើងថា...
ភ្នំពេញ៖ ក្រសួងអិវឌ្ឍន៍ជនបទ និងក្រសួងមុខងារសាធារណៈនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ថ្លែងក្នុងសិក្ខាសាលា លោក...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្រុមការងារធនាគារ ARDB បានចូលរួមសិក្ខាសាលាស្តីពីការបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អង្គភាពអនុវត្តគម្រោងនៃសមាសភាគទី១-PIU1 ក្នុងគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP)។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត ម៉ី វ៉ាន់...