សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងពិចារណាលើកទឹកចិត្តដល់កងទ័ពណាដែលបាញ់ដ្រូនហោះចូលដីខ្មែរ ខណៈ សម្ដេច ប្រកាសថា នេះមិនមែនជាការប្រមាថឡើយ។ នាឱកាស អញ្ជើញជាអធិបតីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅទីស្តីការក្រសួង ។ កិច្ចប្រជុំបានធ្វើការពិភាក្សាពាក់ព័ន្ធករណីជំលោះព្រំដែនជាមួយប្រទេសថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺកម្ពុជាមិនធ្វើខ្លួនឲ្យពុះកញ្ច្រោងនោះទេ តែនឹងធ្វើខ្លួនដូចជាពស់អីចឹង ដោយមិនស្រែកឡូឡា មិនរញ៉េរញ៉ៃ ប៉ុន្តែចឹកឲ្យស្លាប់តែម្តង ៕
ឧត្តរមានជ័យ៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ បានដឹកនាំថ្នាក់ដឹកនាំសហព័ន្ធ រួមជាមួយគ្រូបង្វឹក និងកីឡាករ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកគ្រឿង ឧបភោគបរិភោគផ្ដល់ជូនកងទ័ពប្រចាំការ នៅសមរភូមិមុខ នៅប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់យ៉ាងច្បាស់ៗថា បើភាគីថៃមិនព្រមបើកច្រកទ្វារព្រំដែនដែលខ្លួនឯងបានបិទជាឯកតោភាគីនោះទេ គឺគ្មានឡើយនូវការជួបចរចាទ្វេភាគីរវាងកម្ពុជា-ថៃ ៕
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃ នាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ ដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ថា «កម្ពុជាបញ្ជាក់សារជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់»។ អ្នកនាំពាក្យក្រសួងការពារជាតិ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានឆ្លើយតបទៅភាគីថៃថា បើចង់លេងល្បែងគំរាមកម្ពុជាក្នុងការកាត់ផ្តាច់នូវសេវាផ្សេងៗមកកម្ពុជានោះ គឺកម្ពុជាកំដរលេងបានគ្រប់ពេលវេលា ដោយគ្មានចុះញ៉ម៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍អះអាងថា កោះឫស្សី នៅតែជារបស់កម្ពុជាពិតប្រាកដ ដោយពុំបានបាត់បង់ទៅណានោះទេ ។ ដូច្នេះប្រជាពលរដ្ឋកុំភ័យបារម្ភ ហើយអាចទៅលេងបានគ្រប់ពេលវេលា ។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក្រោយពីសម្តេចបានឃើញមានក្រុមអគតិមួយក្តាប់តូច បានបង្ហោះផ្សព្វផ្សាយថា កោះឫស្សីនេះ ត្រូវបានប្រទេសជិតខាងយកទៅគ្រប់គ្រង។ចំពោះព័ត៌មាននេះសម្តេចគូសបញ្ជាក់ថា គឺជាព័ត៌មានបំភ្លើស បំភ្លៃ ដែលកើតចេញពីក្រុមឧទ្ទាមក្រៅច្បាប់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្បុជា បានមានប្រសាសន៍ថា ការពលីរបស់យោធាខ្មែរម្នាក់ជាព្រិន្ទបាលឯក សួន រោន ដែលទាហានថ្ងៃបាញ់សម្លាប់ ក្នុងពេលប៉ះទង្គិចគ្នាមួយប្រាវកាលពីថ្ងៃទី២៨ កន្លងទៅនេះ គឺជាគំរូវីរភាពមួយ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា ។ ជាមួយនឹងមរណភាពនេះ សម្តេចធិបតីជាថ្មីម្តងទៀត ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារសពលោក សួន រោន...
ភ្នំពេញ៖ ក្រុមហ៊ុនប្រេងបារាំង Total Energies បញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។ នេះបើយោងតាមផេកផ្លូវការរបស់ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។ ការបញ្ជាក់ជំហរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាង លោក Mehmet CELEPOGLU នាយករងក្រុមហ៊ុនសម្រាប់តំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ និង កែវ...