ភ្នំពេញ ៖ នាឱកាសអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម នៅថ្ងៃទី៨ មករា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែផ្ដល់អាទិភាព លើដំណាំស្រូវ ដែលជាដំណាំ យុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់ អំពីការដាក់ចេញ គោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ។ ក្នុងឱកាស...
ភ្នំពេញ៖ នាថ្មីៗមកនេះ មានវត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញ វត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ។ ពួកវាតែងមករកចំណីជាមួយហ្វូងគោរបស់អ្នកភូមិ ដោយសុវត្ថិភាព។ ក្រុមមន្រ្តីឧទ្យានុរក្សប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារបានប្រាប់ឱ្យដឹងថាសត្វខ្ទីងមេកូន និងហ្វូងសត្វខ្ទីងខ្លះទៀតពួកវាតែងបង្ហាញវត្តមាន នៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឆ្នាំ២០២៤កន្លងមកវា បានជាមួយគោអ្នកភូមិប្រមាណ ៣ទៅ៤ដងក្នុងឆ្នាំ២០២៤រួចមកហើយ។...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅជួយយកស្រ្តីម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង មកកាន់មន្ទីរពេទ្យខេត្តព្រះព្រះសីហនុភ្លាមៗ បន្ទាប់ពីស្រ្តីរូបនេះ ឈឺពោះសម្រាលកូន។ ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC...
ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចររាចរណ៍កើតឡើងចំនួន ២.៨៤៤លើក មានអ្នកស្លាប់ចំនួន ១. ៥០៩នាក់ គិតជាមធ្យមក្នុងមួយថ្ងៃៗ មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤នាក់ បានស្លាប់។ តាមរយៈបណ្ដាញសង្គម...
ភ្នំពេញ៖ បើតាមហ្វេសប៊ុកក្រសួងបរិស្ថាន បានឲ្យដឹងថា វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាល នៃប្រទេសកម្ពុជា។ ក្រសួងបានឲ្យដឹងបន្តថា បីក្បាលក្នុងចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ យោងតាមក្រសួងបរិស្ថាន មានដំរីអាស៊ីចំនួនប្រមាណពី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ និងបន្តរហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែង និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបង្ហូទឹកធ្វើយ៉ាងណារំដោះទឹកចេញក្រៅក្រុង កុំឱ្យជនលិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា ។ ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយនាឱកាសនេះ លោក ឃួង ស្រេង បានដឹកនាំមន្ទីរជំនាញ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ បច្ចុប្បន្ន កម្ពុជាមានឃុំ...
ភ្នំពេញ៖ ជនជាតិប៉ាគីស្ថាន និងណេប៉ាល់ជិត៦០នាក់ ដែលបាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាន់រីសត ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃ ៥ មករា ដោយផ្ទុះការតវ៉ាទៅនឹងមេកាជនជាតិចិនបង្ខំឲ្យ ធ្វើការគ្មានថ្ងៃឈប់សម្រាក ត្រូវបានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃអះអាងថា អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវ តែបើក្នុងករណីរកឃើញថា ពួកគាត់មកធ្វើការនៅកម្ពុជាដោយខុសច្បាប់ នឹងត្រូវបណ្តេញចេញពីកម្ពុជា ។ លោក ទូច សុឃៈបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល...
ភ្នំពេញ៖ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវដល់សាធារណជនទាំងអស់ កុំជឿលើការផ្សព្វផ្សាយរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ហើយសាធារណជន ត្រូវរួបរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ។ ការលើកឡើងរបស់ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ទាប់ពីថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពជាបន្តបន្ទាប់ ដោយបំភ័ន្តព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានចំណុះឲ្យក្រសួងមហាផ្ទៃ តាំងពីថ្ងៃ៧-៨ មករា បានរួមគ្នាចេញលិខិតបដិសេធ និងបំភ្លឺ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងបែបស្រមើស្រមៃរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលថា បានគាបសង្កត់មកលើមន្រ្តីថ្នាក់ក្រោម គ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឲ្យខ្លួន ៕