ភ្នំពេញ ៖ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានចេញប្រកាសព័ត៌មាន ពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ បាននាំគ្នារត់ចេញ ពីកាស៊ីណូអូរស្មាន់រីសត ក្រោយមេការជនជាតិចិន ឲ្យធ្វើការគ្មានថ្ងៃ ឈប់សម្រាក។ ជុំវិញករីណនេះដែរ អ្នកនាំពាក្យ បានឱ្យដឹងថា នៅថ្ងៃទី០៥...
អតីតសមាជិកសភាបក្សប្រឆាំងកម្ពុជា លោក លឹម គីមយ៉ា អាយុ ៧៣ឆ្នាំ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពី ត្រូវបាន ឃ្មាន់កាំភ្លើង ជិះម៉ូតូបាញ់សម្លាប់នៅក្បែរវត្ត Bowonniwet Vihara ក្នុងសង្កាត់ Phra Nakhon នៃទីក្រុងបាងកក កាលពីល្ងាចថ្ងៃអង្គារ នេះបើយោងតាម ការចុះផ្សាយ របស់កាសែតបាំងកកប៉ុស្តិ។ សមត្ថកិច្ចបានឲ្យដឹងថា...
តាកែវ៖ គ្រាប់បែកមិនទាន់ផ្ទុះចំនួន២គ្រាប់ ត្រូវបានប្រទះឃើញ ក្នុងប្រឡាយស្ដារភូមិព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល និងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើតាមអ្នកភូមិបានឱ្យដឹងថា គ្រាប់បែកទាំងពីរនេះ គឺបន្សល់ទុកកាលពីសម័យសង្គ្រាម នាឆ្នាំ១០៩៧០។ លោក សយ សុភាព បានស្នើដល់អង្គភាពកំចាត់មីនកម្ពុជា (CMAC) ឱ្យជួយរំដោះគ្រាប់បែកមិនទាន់ផ្ទុះខាងលើ ផងដែរ៕
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ដើម្បីជាតិមួយរីកចម្រើន បុគ្គលនីមួយៗ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនឯង ដោយធ្វើយ៉ាងណាឱ្យរីកចម្រើនផងដែរ។ លោកថា ដូចនេះ គ្រប់ពេលវេលាត្រូវតែមានការគិតស្វែងយល់ ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ។ នេះជាប្រសាសន៍របស់លោក រដ្ឋមន្រ្តីនាឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា នាថ្ងៃ៦ មករា។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃបានចេញលិខិតបដិសេធ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា បានគៀបសង្កត់មកមន្រ្តីថ្នាក់ក្រោម នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ដើម្បីរកលុយឲ្យខ្លួន ក្នុងពេលបំពេញការងារ ៕
ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ ប្រវត្តិសាស្រ្តនៅកម្ពុជា បានលើកឡើងថា ការដើរនយោបាយខុសតាមរយៈការធ្វើរដ្ឋប្រហារ និងការធ្វើបដិវត្តន៍ពណ៌ ទម្លាក់រដ្ឋាភិបាលស្របច្បាប់ គឺផ្តល់ក្តីអន្តរាយដល់ប្រទេសជាតិ និងប្រជាជន ដូចរបបខ្មែរក្រហមដែលជាសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ កាប់សម្លាប់គ្នាឯង។ ការលើកឡើងបែបនេះ អំឡុងពេលដែលកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃទី៧ មករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តថា ខ្មែរត្រូវរួមគ្នាថែរក្សាសន្តិភាព ឯកភាពជាតិ...
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ក្នុងគោលដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់ និងការទទួលសេវាសាធារណៈរបស់ក្រសួង។ ការផ្លាស់ប្តូរពីការផ្តល់សេវាតាមបែបប្រពៃណី មកជាសេវាតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤...
ភ្នំពេញ ៖ សួនសុវត្ថិភាពចរាចរណ៍សប្បនិម្មិត ជាសួនដែលបង្កើត នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដោយមានការដាក់បញ្ចូល ហ្គារ៉ាស់សាំងសប្បនិម្មិត ផ្លូវ គន្លងចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ ឬស្លាកសញ្ញាចរាចរណ៍ ព្រមទាំងមានអ្វីៗផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើដំណើរ ។ នេះបើតាម លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។...
ភ្នំពេញ ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គួរតែប្តូរពាក្យពីក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវមកថា “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” វិញល្អជាង ព្រោះប្រវត្តិសាស្រ្តរបស់កម្ពុជា បានជួបប្រទះហើយ ដោយសារអ្នកដឹកនាំវ័យចាស់ៗ កាលពីអតីតនាំក្មេងៗ ឲ្យវង្វេងផ្លូវទម្រាំតែសុខ សន្តិភាពឃើញដូចសព្វថ្ងៃ។ ក្នុងឱកាសអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃ៧មករា នាព្រឹកថ្ងៃ៧...
ស្វាយរៀង ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឱ្យប្រជាជនគ្រប់លំដាប់ថ្នាក់ បន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។ ការអំពាវនាវរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអញ្ជើញ ដឹកនាំពិធីមីទ្ទីងរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៥) នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង...