ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅថ្ងៃ៦ មករា នេះបានចេញមកអះអាងយ៉ាងច្បាស់ៗថា នគរបាល ឈ្មោះប៊ុន ភក្តី ពាក់សិក្ត័ផ្កាយ២លើស្មាន គឺជាជនជាតិខ្មែរសុទ្ធសាធ មិនមែនជាជនជាតិ វៀតណាមនោះទេ ។ ការលើកឡើងរបស់លោក ទូច សុឃៈនេះ បន្ទាប់ពីមានការចែកចាយ ពាសពេញបណ្តាញសង្គមថា...
ភ្នំពេញ ៖ ថ្ងៃ៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរ ។ ចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន ស្មារតីថ្ងៃ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី...
ភ្នំពេញ៖ ថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ គឺជាខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ទន្ទឹមនឹងនេះ អ្នកជំនាញខាងកិច្ចការអន្តរជាតិ និងភូមិសាស្រ្ត នយោបាយបានគូសបញ្ជាក់ថា ថ្ងៃ៧ មករា គឺជាថ្ងៃដែលមានអត្ថន័យ ជាប្រវត្តិសាស្រ្ត សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយជាសច្ចភាព ប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាមើលឃើញថា...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ កមរានេះ បានឱ្យថឹងថា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:៣០នាទី គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធពិធីមីទ្ទិញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧-មករា-១៩៧៩ ~០៧-មករា-២០២៥) នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់...
ភ្នំពេញ៖ ដោយឃើញមានការចុះផ្សាយលើហ្វេសប៊ុកឈ្មោះ Sithy Heng នូវបណ្តឹងមួយចំនួនមកក្រសួងយុត្តិធម៌ នាពេលកន្លងទៅថ្មីៗនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបកស្រាយថា បទបណ្តឹងនេះពុំមែនជាបណ្តឹងផ្លូវការ ដែលត្រូវតែចាត់ការទៅតាមនីតិវិធីនោះទេ។ នៅថ្ងៃ៦ មករា នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈផេកហ្វេសប៊ុកឈ្មោះថា ប្រតិកម្មរហ័សរឿងយុត្តិធម៌ បានបញ្ជាក់ទៅកាន់សាធារណជនថា “អ្វីដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម គ្រាន់តែជាព័ត៌មានសម្រាប់ក្រសួងពិនិត្យ និងវិភាគប៉ុណ្ណោះ ពុំមែនជាបណ្តឹងផ្លូវការ ដែលត្រូវតែចាត់ការទៅតាមនីតិវិធីនោះទេ”។ អ្នកនាំពាក្យបន្តថា...
ភ្នំពេញ ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា រកឃើញ លោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៊ីន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធអំពើស៊ីសំណូក ជាថ្នូរមិនបង្ក្រាបបទល្មើសគ្រឿងញៀន ៧គីឡូក្រាម និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ...
កំពង់ឆ្នាំង៖ ត្រីគ្រប់ប្រភេទបានចាប់ផ្ដើមត្រូវតាំងពីថ្ងៃ៣កើត ហើយមកដល់ថ្ងៃ៧កើតខែបុស្ស ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៥ នេះថាត្រីគ្រប់ប្រភេទមានត្រីឆ្អើរត្រីប្រហុក.ផ្អកនិងត្រីគ្រប់ប្រភេទបានចាប់ផ្ដើមត្រូវខ្លាំងគ្រាដែលមន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើត្រីប្រហុក ផ្អក សូមទៅតាមទីតាំងដែលនៅជិតដើម្បីទិញធ្វើត្រីឆ្អើរ ប្រហុក និង ផ្អកឲ្យបានទាន់ពេលវេលា។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា នៅថ្ងៃទី ៧ កើតខែបុស្សត្រូវនិងថ្ងៃទី៥ ខែមករា...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៥ នេះ បានអញ្ជើញបើកព្រឹត្តិការណ៍ ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ២០២៥ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណកីឡាដ្ឋាន មុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម...
ភ្នំពេញ ៖ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (បំបែកស្រែអំបិល) ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៧៨%ហើយ។ ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាអាហារថ្ងៃត្រង់ជាមួយ លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី នៅថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥។ ក្នុងពិធីសំណេះសំណាលប្រកបដោយ ក្តីអាណិតស្រលាញ់ ជាមួយនិងស្នាមញញឹម...