ភ្នំពេញ ៖ ការពង្រីកទីតាំងផលិតកម្មថ្មីៗ របស់រោងចក្រ សហគ្រាស បង្ហាញពីការរីកចំរើន លើវិស័យការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ។ នេះជាការលើកឡើង របស់ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ៖ រយៈពេល១សប្តាហ៍ ក្នុងដំណាច់ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយឃាត់ខ្លួនសរុបចំនួន ៦៤នាក់ ដោយបានធ្វើការអប់រំ តាមវិធានការការរដ្ឋបាល ចំនួន ៥៤នាក់ ពាក់ព័ន្ធការប្រមូលផ្តុំគ្នាកណ្តាលអាធ្រាត មិនចូលផ្ទះ ផឹកស្រា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជាទទួលយកលិខិតសុំការអភ័យទោសពីលោក ចាងយុងហ៊ី ជនជាតិកូរ៉េ តំណាងម្ចាស់សហគ្រាស អេឃ្វើរៀសហូលថេល អេនអីបេនរីហ្សត ចំពោះការប្រើប្រាស់កាំជ្រួច បង្កសម្លេងរំខាន ដល់គេហដ្ឋានសម្តេចកាលពីថ្ងៃឆ្លងឆ្នាំសកល ។ នេះបើតាមចំណាររបស់សម្តេចនាថ្ងៃ៣ មករា តបទៅជនជាតិកូរ៉េលោក ចាងយុងហ៊ី ដែលបានសរសេរលិខិតសុំទោសកាលពីថ្ងៃ១ មករា៕
ភ្នំពេញ៖ ការអនុវត្តប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប គឺបានអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះហើយ ខណៈដែលកម្មករនិយោជិតសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ហើយចាត់ទុកថាគោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ លោកស្រី ខាន់ នារតី ជាកម្មករនិយោជិតនៅរោងចក្រ ស៊ីដស៍ ហ្កាមែន (ខេមបូឌា) បានគូសបញ្ជាក់នូវការអរគុណសម្រាប់ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល...
ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំស្តីពីការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដើម្បីជំរុញឱ្យយុទ្ធនាការនេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួង បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ យុទ្ធសាស្ត្រនេះ បានតម្រង់ទិសនិងចង្អុលបង្ហាញពីការងារអាទិភាព...
កំពង់ធំ៖ ជនរងគ្រោះជាឳពុកនិងម្តាយ ត្រូវកូនអកត្តញ្ញូមកពីផឹកស្រាស្រវឹង ហ៊ានលើកដៃវាយអ្នកមានគុណ រងបួសធ្ងន់។ ករណីនេះនៅម៉ោងប្រមាណ២០ និង៣០នាទីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ប្រភពពីសមត្ថកិច្ចអោយដឹងថាជនសង្ស័យឈ្មោះរ៉េត រាត្រី ភេទប្រុស អាយុ ២៧ឆ្នាំ (មុខរបរមិនពិតប្រាកដ) ។ ដោយឡែកជនរងគ្រោះជាម្តាយ ឈ្មោះពេជ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំកា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ដែលជាសមាភាពនៃគណៈកម្មការនេះ។...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ឡើងឈាម ទៅដល់ ២៥/១៥ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង យកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋដែលត្រូវបានសង្គ្រោះរូបនេះ...
ភ្នំពេញ៖ គេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី នេះយោងតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ តាមការគូសបញ្ជាក់របស់លោកស្រី ដោ...
ភ្នំពេញ៖ បណ្ឌិត វ៉ាន់ ផល និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមផ្ញើសារចូលរួមរំលែកមរណទុក្ខជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា របស់ឯកឧត្តម ។ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់...