ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជនរួមសហការគ្នាទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង របស់ធនាគារជាតិនាថ្ងៃ៣១ ធ្នូ ។ ការស្នើសុំរបស់ធនាគារនេះ ដោយសារបានទទួលសំណើ ពីភ្នាក់ងារសម្ងាត់អាមេរិក ។ សេចក្តីជូនដំណឹងបានឱ្យដឹងថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ដូច្នេះក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ...
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ក្នុងឆ្នាំ២០២៤កន្លងមក រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញ នូវគោលនយោបាយការបរទេសប្រកប ដោយភាពស្វាហាប់ និងចម្រុះពណ៌ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏លោកមើលឃើញ នូវមានកិច្ចការ ជាច្រើនទៀត ដែលទាមទារឲ្យកម្ពុជា ត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត។ លោកបណ្ឌិតបានប្រាប់មជ្ឈ...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ១ឆ្នាំ នៅឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលចំណូលបាន ៤៧ ៨២៦ ៩៨១ដុល្លារ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ ទៅកាន់ លោក ហួត ហាក់ និងលោកស្រី សុង ធីតា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ម្តាយក្មេក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ សារលិខិតរំលែកមរណទុក្ខ របស់សម្តេចធិបតី...
ភ្នំពេញ ៖ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយរបស់លោកស្រី សុង ធីតា ភរិយារបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាស បើកយុទ្ធនាការ សម្អាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។ ការប្រកាសដាក់ចេញយុទ្ធនការសម្អាតផ្លូវជាតិ ខាងលើនេះ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់...
ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរ ឆ្លងឆ្នាំសកលដែលជាថ្ងៃបញ្ចប់ឆ្នាំចាស់២០២៤ ឈានចូលឆ្នាំថ្មី ២០២៥ កាលពីរាត្រីរំលងអាធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ប្រមាណជាង៣លាននាក់ ខណៈរាជធានីភ្នំពេញ ជាតំបន់ដែលមានភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិច្រើនជាងគេ និងតាមពីក្រោយ ដោយខេត្តព្រះសីហនុ...
ភ្នំពេញ ៖ ខ្ញុំបាទ រស់ ចន្ត្រាបុត្រ និងក្រុមគ្រួសារទាំងអស់ សូមផ្ញើសារលិខិត គោរពជូនពរបវរមហាប្រសើរជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥...
ភ្នំពេញ ៖ ខ្ញុំបាទ រស់ ចន្ត្រាបុត្រ និងក្រុមគ្រួសារទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែនក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥ ។ ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរ នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល...
ពោធិ៍សាត់៖ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ ២០២៤-២០២៥ ពោលគឺថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ឆ្លងចូលថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៥ នៅទូទាំងខេត្តពោធិ៍សាត់មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋមកលេងកម្សាន្តតាមរម្មណីយដ្ឋាននានាទាំង ២៨ កន្លែងសរុបប្រមាណ ១៤,៥៣៥ នាក់ក្នុងនោះភ្ញៀវជាតិ ១៤,៥៦០ នាក់...