ខេត្តកំពង់ធំ៖ លោកស្រី លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ មន្រ្តីសាខា អមដំណើរដោយលោក សាយ គឹមឡម ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងក្រុមការងារ បានចុះសួរសុខទុក្ខ បាននាំយកអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ទៅប្រគល់ជូនប្រជាពលរដ្ឋ៣គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង ដែលបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ស្ថិតនៅភូមិបត់ត្រង់ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២...
ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ច នគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូន ទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែង អនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា តាមគោលការដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ នេះបើតាមអ្នកនាំពាក្យរងក្រសួង មហាផ្ទៃលោកបណ្ឌិត...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា មន្រ្តីកងរាជអាវុធហត្ថ ខេត្តតាកែវ៣នាក់ កំពុងអនុវត្តនីតិវិធីស៊ើប អង្កេតពាក់ព័ន្ធបទល្មើស ។ ប៉ុន្តែទោះបីជាយ៉ាងណាលោកក៏មិនទាន់បញ្ជាក់ពីបទល្មើសនោះថា ជាបទល្មើសពាក់ព័ន្ធអ្វីនោះទេ។ ការលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នេះបន្ទាប់ពីបានឃើញ បណ្ដាញព័ត៌មានសង្គមនានា ក្នុងរយៈពេល២ថ្ងៃនេះ ធ្វើការផ្សព្វផ្សាយអំពីការឃាត់ខ្លួន...
ភ្នំពេញ ៖ កម្មករនិយោជិតសប្បាយចិត្ត នៅពេលប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ ហើយកម្មករនិយោជិត ចាត់ទុកថាគោល នយោបាយដំឡើង ប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ ចំពោះសុខទុក្ខកម្មករ និយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។ កញ្ញា ហេង ផារី ជាកម្មករនិយោជិតនៅរោងចក្រ Marvel Garment...
ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើត ក្រុមការងារចល័តមួយដោយមានគ្នាត្រឹមពី៤ទៅ៥នាក់ ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើស ។ ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដោយសារការចរាចរផ្លាកលេខយានយន្តក្លែងក្លាយ នៅតែបន្តកើតមានឡើងនៅតាមបណ្តោយដងផ្លូវសាធារណនានា។ លោកឧបនាយករដ្ឋមន្រ្តី ស សុខាបានមានប្រសាសន៍នាពេលថ្មីនេះថា...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ប្រជាពលរដ្ឋកាន់តែយល់ដឹង ពីការប្រើប្រាស់ភ្នំពេញ-ព្រះសីហនុ ហើយស្ថាននៅភាព នៃការធ្វើដំណើរ ទាំងនៅច្រកចូល និងច្រកចេញ មិនមានការកកស្ទះខ្លាំងទេ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥នេះ ។ នេះបើតាមការលើកឡើងរបស់ លោក ផន រឹម ។...
ភ្នំពេញ ៖ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ មានមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ដើម្បីទស្សនា ការប្រគំតន្ត្រីឆ្លងឆ្នាំ ដ៏អស្ចារ្យ ដែលរៀបចំឡើង ដោយណាហ្គាវើលដ៍ ដែលមានការចូលរួមសម្តែង ដោយកំពូលតារាចម្រៀង កញ្ញា ពេជ្រ សោភា ក្មេងខ្មែរ លោកព្រីន និងលោក វីនទ្រែប រួមជាមួយពិធីករ-ពិធីការិនី...
ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ខេត្តកណ្តាល និងរាជធានីភ្នំពេញបានផ្តល់ភាពអំណោយផលច្រើន សម្រាប់ការនេសាទត្រីបានច្រើនដែលនេះ ផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋចូលចិត្តធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ...
តាកែវ៖ ស្ពានតភ្ជាប់ភូមិក្រាំងធ្នង់-ព្រៃស្នួល ដែលបានបាក់ស្រុតដោយសារទឹកហូរច្រោះ កាលពីរដូវវស្សាកន្លងទៅ គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ គឺត្រូវបានសាងសង់ឡើងវិញ ដោយសម្រេចបាន៩០ភាគរយហើយ។ ស្ពាននេះគឺស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ បើតាមលោក សយ សុភាព បានឱ្យដឹងថា ស្ពាននេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់តាមរយៈលោកឧត្តមសេនីយ៏ផ្កាយ៣...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញការធ្វើសកម្មភាពបរិស្ថាននៅទូទាំងប្រទេស។ ពិធីចុះអនុស្សររណៈនេះដែរ ត្រូវបានប្រព្រឹត្តឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថានដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata លោក Ziad Shatara ផ្ទាល់ រួមជាមួយនឹងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសផ្សេងទៀត មកពីស្ថាប័នទាំងពីរផងដែរ។ ការចុះអនុស្សរណៈនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។ ក្រុមហ៊ុន...