ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា មានបុរសអាយុ៥២ឆ្នាំ មានទីលំនៅ ស្រុកស្វាយជ្រុំខេត្តស្វាយរៀងបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី(H5N1)កាលពីថ្ងៃ១៩ មិថុនា ។ មុន២ថ្ងៃនៃការចាប់ផ្តើមធ្លាក់ខ្លួនឈឺ បុរសរូបនេះបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់៕
ភ្នំពេញ៖ ប្រតិភូមួយក្រុមមានសមាជិកដប់រូបជាតំណាងរបស់អង្គការសប្បុរសធម៌ខ្វនថឹម ដឹកនាំដោយលោកអ៊ុង គង្គា បាននាំយកថវិកា ចំនួន២មុឺនដុល្លាអាមេរិក ទៅបរិច្ចាគជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមន្ទីរពេទ្យនេះ ក្នុងការផ្តល់សេវាព្យាបាលប្រកបដោយគុណភាពនិងដោយឥតគិតថ្លៃជូនកុមារកម្ពុជា។ ពិធីប្រគល់ និងទទួលមូលប្បទានបត្រថវិកា ២មុឺនដុល្លានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរពេទ្យគន្ធបុប្ផា ក្រោយព្រះបរមរាជវាំងភ្នំពេញ ដោយមានវត្តមានលោក អ៊ុង គង្គា ស្ថាបនិកអង្គការសប្បុរសធម៌ខ្វនថឹម លោកវេជ្ជបណ្ឌិតDenis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា លោកស្រីវេជ្ជបណ្ឌិត អុីវ ម៉ាឡែន អនុប្រធានមន្ទីរគន្ធបុប្ផាភ្នំពេញ និងមានការអញ្ជើញចូលរួមពីសមាជិកប្រតិភូ លោកគ្រូ អ្នកគ្រូពេទ្យច្រើនរូបទៀត។ លោក អ៊ុង គង្គា មានប្រសាសន៍ថា: ការបរិច្ចាគថវិកា នាថ្ងៃនេះ គឺជាកាបរិច្ចាគលើកទី២របស់អង្គការសប្បុរសធម៌ខ្វនថឹម ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានព្យាបាលកុមារកម្ពុជាជារៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃ។លោកថា អង្គការរបស់លោកទើបចាប់ផ្តើមសកម្មភាពមនុស្សធម៌ជួយសង្គមនៅខែកុម្ភៈឆ្នាំ២០២៤ ដោយផ្តោតលើការងារសប្បុរសធម៌ និងការគាំទ្រវិស័យអប់រំធនធានមនុស្ស នៅទីជនបទដាច់ស្រយាល។នៅគ្រានោះយើង ទើបមានសមាជិកជាង៧០នាក់ យើងបានរួមគ្នាបរិច្ចាគថវិការចំនួន២មុឺនដុល្លាជូនមន្ទីរពេទ្យគន្ធបុប្ផាម្តងរួចមកហើយ។បច្ចុប្បន្ននេះចំនួនសមាជិកយើងបានកើនឡើងដល់ជាង៣០០នាក់ យើងបន្តបរិច្ចាគសេចក្តីស្រលាញ់របស់យើងចំនួន២មុឺនដុល្លាទៀតជូនមន្ទីរកុមារពេទ្យគន្ធបុប្ផាដើម្បីជួយដល់កុមារកម្ពុជា ហើយសង្ឃឹមថាយើងនឹងអាចធ្វើការបរិច្ចាគជូនមន្ទីរនេះជារៀងរាល់ឆ្នាំ”។ លោក...
កំពង់ធំ: មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយ នាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី មន្ទីរសុខាភិបាលខេត្ត អជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ មណ្ឌលសុខភាព ក្រោមការឧបត្ថម្ភគំាទ្រពីអង្គការមូលនិធិហ្វ្រេដហូឡូ បានរៀបចំវេទិការអប់រំ ផ្សព្វផ្សាយស្តីពី យេនឌ័រនិង សុខភាពភ្នែក ការពិនិត្យនិងព្យាបាល ភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃក្នុងសហគមន៍ នៅវត្តសិរីមង្គល (ហៅវត្តកំពង់ជ្វា) ភូមិកំពង់ជ្វាឃុំគោល...
ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ដើម្បីឱ្យពិធីបើកសម្ពោធខាងលើ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមអ្នកតាមសង្គមនិងនយោបាយ បានលើកឡើងថា សត្រូវប្រវត្តិសាស្ត្រ បានចាប់ឆេះកាន់តែខ្លាំងហើយ ដែលបង្កាត់ភ្លើងដោយទាហានថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សយ សុភាព បានលើកឡើងថា សត្រូវប្រវត្តិសាស្ត្រ ចាប់ឆេះកាន់តែខ្លាំងហើយ ដែលបានបង្កាត់ភ្លើង ដោយទាហានថៃ។ ពួកគេមិនដែលភ្លេចយើងទេទោះបីគេខំ...
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលេីកឡេីងថា ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺជាការបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ជាតិខ្មែរ។ នេះបេីយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយថា រុស្ស៊ីមិនស្វែងរកការចុះចាញ់របស់អ៊ុយក្រែនទាំងស្រុងនោះទេ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គកាលពីថ្ងៃសុក្រនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិទីក្រុង St. Petersburg លោក Putin ត្រូវបានសួរថាតើទីក្រុងមូស្គូបានកំពុងស្វែងរក ការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់អ៊ុយក្រែនឬយ៉ាងណាពោលគឺ ដូចដែលប្រធានាធិបតីអាមេរិក Donald Trump កំពុងទាមទារពីអ៊ីរ៉ង់ដែរឬទេ។ លោកPutinទោះបីជាយ៉ាងណាក្តីបាននិយាយថា៖យើងមិនស្វែងរកការចុះចាញ់អ៊ុយក្រែនទេ។ យើងទទូចឱ្យមានការទទួលស្គាល់ការពិតដែលបានកើតឡើងនៅលើសមរភូមិដោយកត់សម្គាល់ថាជម្លោះអ៊ុយក្រែនគឺ ខុសគ្នាទាំងស្រុង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់យោបល់ឲ្យរាជរដ្ឋាភិបាល គួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ។ តាមរយៈបណ្តាញហ្វេសប៊ុកចេញផ្សាយនារាត្រីថ្ងៃ២០ មិថុនា របស់សម្តេចតេជោនេះ ដោយសារសម្តេចមើលឃើញថា បក្សប្រឆាំងថៃមួយ បានជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់។ ចំណុចបេះសម្តេចបញ្ជាក់ទៅវិញថា “យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៩០ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤.២ពាន់លានដុល្លារអាមេរិក។ ក្នុងឱកាសអញ្ជើញជាធិបតីក្នុងពិធីអបអរសាទរការដាក់ដំណើរការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសារភោជនាហាសាមគ្គី នាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ...
ភ្នំពេញ ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជាចិន បានលើកឡើងថា នៅក្នុងស្មារតីលើកកម្ពស់អំណាននេះ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន តែងបានដើរតួនាទីជាស្ពាន ជាអ្នកសម្របសម្រួល ជាមួយអង្គពាក់ព័ន្ធនានា ដើម្បីបង្កើនដែកឆក់ស្រូប ទាញអ្នកអាន ដោយជំរុញទាំងគុណភាព ទាំងបរិមាណអ្នកអាន ។ លោកបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧មក ក្រោមកិច្ចគាំទ្រហិរញ្ញវត្ថុពីមិត្តចិន សមាគមបានជួយសម្របសម្រួលកែលម្អបណ្ណាល័យចំនួន៦កន្លែង...