កំពង់ចាម ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកា ម៉ូន ស៊ូហ្វី ត្រូវជាម្តាយបង្កើត លោកជំទាវ ឃួន មុំ ជំនួយការផ្ទាល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ...
ភ្នំពេញ ៖ អង្គការវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញលទ្ធផល នៃការស្ទង់មតិថា មានប្រជាជនកម្ពុជា ៩៤% បានពេញចិត្តចំពោះចំណាត់ការទូទៅ របស់រដ្ឋាភិបាលកម្ពុជា នៅក្នុងដំណោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ ខណៈស្ទើរតែ១០០% បានគាំទ្រ ដំណោះស្រាយរដ្ឋាភិបាល ក្នុងការរុញសំណុំរឿងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមយន្តការតុលាការ យុត្តិធម៌អន្តរជាតិ៕
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កម្ពុជា-ម៉ាឡេស៊ី នៅមានសក្ដានុពលច្រើនទៀត ដែលអាចពង្រឹងនិងពង្រីកក្នុងការតភ្ជាប់ជើងហោះហើរបន្ថែមទៀត។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសបានអនុញ្ញាតឱ្យ លោក Dato’ Sri Tiong King Sing...
ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក Dato SRI Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៍ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នាថ្ងៃ១៩ មិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឲ្យរដ្ឋមន្រ្តីទេសចរណ៍ម៉ាឡេស៊ី ជួយនាំសាររបស់សម្តេច អំពីពាក់ព័ន្ធបញ្ហាព្រំដែនជាមួយថៃ ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យមេដឹកនាំបង់ក្លាដែសគាំទ្រកម្ពុជា ចំពោះជម្លោះព្រំដែនរវាងកម្ពុជានិងថៃកាលពីចុងខែឧសភា ហើយបានបន្តអូសបន្លាយរហូតមកដល់សព្វថ្ងៃ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោនិងលោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នៅព្រឹកថ្ងៃ១៩ មិថុនាថា សម្ដេចតេជោបានស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាវិញទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ...
ភ្នំពេញ ៖ លោក សយ សុភាព ជាអ្នកចូលចិត្តតាមដាន កិច្ចការនយោបាយទាំងក្នុង និងក្រៅប្រទេស បានធ្វើការវិភាគអំពីស្ថានភាព នយោបាយថៃដែលកំពុងឆេះឆួលក្រោមកំហឹងរបស់ពលរដ្ឋថៃ ដែលបាននាំគ្នាតវ៉ាប្រឆាំងនឹងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តីថៃនៅមុខវិមានរដ្ឋាភិបាល នាព្រឹកថ្ងៃ១៩ មិថុនាថា ដើម្បីគេចចេញពីការធ្វើរដ្ឋប្រហារ គឺនាយករដ្ឋមន្រ្តីថៃ បានបង្ហាញសាមគ្គីជាមួយក្រុមយោធា ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃ១៩...
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ដ៏សំខាន់មួយ ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការជាមួយ អង្គការមូលនិធិ សកលសម្រាប់ធម្មជាតិ (WWF) និង ក្រុមហ៊ុនណាហ្គាវើលដ៍។ កិច្ចសហការនេះមានគោលបំណងជំរុញការអភិរក្សបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល។...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកបណ្ឌិត វីល ផាក (Will Parks នាយកអង្គការ យូនីសេហ្វប្រចាំនៅកម្ពុជា បានពិភាក្សានិងផ្លាស់ប្ដូរ យោបល់គ្នាប្រកបដោយ វិជ្ជមានជាពិសេសអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តបេសកកម្មពីថ្នាក់ដឹកនាំជំនាន់មុន ហើយក្នុងរយៈពេល១ឆ្នាំ ១០ខែ ក្រសួងមុខងារសាធារណៈ បានសម្រេចសមិទ្ធផលធំៗជាបន្តបន្ទាប់ បើទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើនយ៉ាងណាក្តី។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធាណៈ។ ក្នុងពិធីបើកវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី...