ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ភាគីថៃ បង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។ យោងតាមសេចក្ដីសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥...
បន្ទាយមានជ័យ៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅមណ្ឌលសំចតប៉ោយប៉ែត ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ព្រោះរដ្ឋាភិបាលបានគិតគូរផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ពួកគាត់។ លោកស្រី ឆន ឆែម ពលករខ្មែរដែលមកពីប្រទេសថៃ មានស្រុកកំណើតនៅខេត្តព្រៃវែង បានសម្តែងនូវការសប្បាយរីករាយត្រេកអរក្រៃលែង ដែលរដ្ឋាភិបាលបានជួយគិតគូរផ្តល់ទាំងឱកាសការងារ ទាំងការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ និងបានជួយសម្រួលដំណើរការនៃការបង់ធនាគារដល់បងប្អូនពលករខ្មែរ។ លោកស្រីនិយាយថា៖ «ខ្ញុំចង់ធ្វើការងារអ្វី ខាងក្រសួងការងាររកឱ្យ ចង់រៀនគេបញ្ចុះតម្លៃឱ្យ ពិតជាល្អណាស់...
បន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងមណ្ឌលសំចតប៉ោយប៉ែត ត្រូវបានមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តនៅប្រចាំការ និងកំពុងរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតវិញ។ តាមរយៈការចុះប្រចាំការ និងទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅច្រកព្រំដែនខាងលើ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មានសម្បទានខ្លាំងណាស់ ទៅលើបញ្ហាច្រកព្រំដែន ជាពិសេសការនាំទំនិញចេញចូល តាមច្រកព្រំដែនរវាងប្រទេសទាំងពីរ ដោយសារតែកងទ័ពថៃ ជាអ្នកបិទច្រកដោយឯកតោភាគីដោយខ្លួនឯង ដូច្នេះគ្រាន់តែបើកដោយឯកតោភាគីដោយខ្លួនឯងឡើងវិញ ដោយស្ថានភាពវិលទៅរកដូចដើម មុនថ្ងៃទី៧មិថុនា គឺចប់រឿង មិនបាច់ចរចាច្រើននោះទេ ខណៈដែលកម្ពុជា រងចាំឆ្លើយតបទៅវិញ ។ ក្នុងឱកាសអញ្ជើញជាអធិបតី...
បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកព្រះនេត្រព្រះ ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការ ក្រោយពីធ្វើសកម្មភាពកាប់សម្លាប់ក្មួយបង្កើតអាយុ៦ឆ្នាំដាច់ក្បាលបណ្តាលឲ្យស្លាប់បាត់បង់ជីវិត ព្រោះតែទំនាស់ពាក្យសម្តី កាលពីថ្ងៃទី១៦-០៦-២០២៥ ម៉ោង១៧:៣០នាទី នៅភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ នគរបាលប៉ុស្តិ៍បុស្បូវ បានសហការគ្នាចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃឹម គឹមឈាក់...
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រកាសថា កម្ពុជាមិនដកថយទេ ក្នុងការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់ តូច ប្រាសាទតាក្របី និងតំបន់មុំបី។ នៅថ្ងៃចន្ទទី ១៦ មិថុនា ២០២៥...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប សម្រេចលើឯកសារពាក់ព័ន្ធ នឹងការបំផ្លាញសន្លឹកឆ្នោត និងឯកសារបោះឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក និងសម្រេចលើចំនួនអ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ឃុំ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គ្រាន់តែរាជរដ្ឋាភិបាល មិនទាន់បានឆ្លើយតប ទៅនឹងសកម្មភាព របស់ប្រទេសថៃ ដែលបានបំពានលើទឹកដីកម្ពុជា បែរជាមានគេចោទសម្តេចផ្ទាល់ និងសម្តេចតេជោ ថា បានលក់ទឹកដី លក់ប្រសាទទៅឱ្យទៅគេហើយ ព្រោះខ្លាចគេ ។ ការថ្លែងបញ្ជាក់របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេច...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្តែងការហួសចិត្ត ចំពោះក្រុមអ្នកនយោបាយ ជ្រុលនិយមមួយចំនួនបានយកព័ត៌មាន ក្លែងក្លាយពីប្រទេសជិតខាង ដើម្បីបំប៉ោងព័ត៌មាន ធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងចោទប្រកាន់ថា រាជរដ្ឋាភិបាល បិទបាំងព័ត៌មានថែមទៀត ៕
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មានមនុស្សភាគច្រើន ភ្ញាក់ផ្អើលនៅពេលកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណែត ដោយកម្ពុជាមានភាពម្ចាស់ការខ្លួនឯង ។ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា បានបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth)...