កំពង់ធំ: សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយស្ដីអំពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ” ។ លោកស្រី ឡេង សុឃីម បានបង្ហាញពីគោគោលបំណង ក្នុងការផ្សព្វផ្សាយនេះ គឺដើម្បីឱ្យប្អូនៗដែលជាយុវជន កាកបាទក្រហម និងសិស្សានុសិស្សទាំងអស់ យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ ចូលរួមទប់ស្កាត់ និងការពារផ្ដោត ទៅលើជំងឺឆ្លងដូចជាជំងឺ...
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅក្នុងតំបន់ ពិសេសស្ថានការណ៍ ទូទៅរវាងកម្ពុជានិងថៃ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ការគ្រប់គ្រងការពារព្រៃឈើ ការការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការងាររុះរើអគារបច្ចេកទេស ឈូសឆាយពង្រាបដី និងសាងសង់របងប្រវែង 285.8m កម្ពស់ 2.5m នៅ ភូមិឫស្សីចារ ឃុំថ្មគ្រែ...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៦ មិថុនានេះ បានស្នើឲ្យប្រជាពលរដ្ឋខ្មែររក្សាភាពស្ងៀមស្ងាត់ ក្រោយមានការលើកឡើងមិនពិតថា ភាគីថៃត្រៀមឈ្លានកម្ពុជានៅម៉ោង២នារសៀលថ្ងៃ១៦ មិថុនា និងយប់នេះ ។តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងនាថ្ងៃនេះ បានបដិសេធចំពោះការបំផ្លើស ព័ត៌មានដែលថា ថៃនឹងចូលឈ្លានពានកម្ពុជា ។ ក្រសួងគូសបញ្ជាក់ថា “ក្រសួងការពារជាតិ សូមបដិសេធព័ត៌មានមិនពិត ដែលបានលើកឡើងថា ថៃត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះ។ សូមបងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនដែលខ្វះអាវុធនិងកងកម្លាំងក្នុងការវាយប្រហារគ្នានោះទេ ប៉ុន្តែកម្ពុជាមិនចង់វាយគ្នានោះទេ ។ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធបញ្ហាកម្ពុជា-ថៃ នាថ្ងៃ១៦ មិថុនា សម្តេចតេជោបានលើកឡើងថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ សម្រាប់ទប់ទល់ទៅនឹង យថាហេតុទាំងអស់ ប៉ុន្តែកម្ពុជាមិនចង់ធ្វើសង្គ្រាម ជាមួយប្រទេសណាមួយទេ ។ សម្តេចប្រធានព្រឹទ្ធសភាបន្តថា...
ភ្នំពេញ ៖ គិតត្រឹមម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ មិថុនា ២០២៥ វីតាល់ បានចូលរួមឧបត្ថម្ភគាំទ្ររៀបចំទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត” ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមវត្តមាន នៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកស្រីបណ្ឌិត ដាំ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ចេញទៅក្រុងកោះរ៉ុង នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិកោះតូច ដោយមានអាការលើសឈាមដួល បណ្ដាលរឹងថ្គាមសន្លប់ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋរូបនេះមានឈ្មោះ សន ខេន អាយុ ៥៣ឆ្នាំ រស់នៅភូមិកោះតូច...
ភ្នំពេញ ៖ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជា បានបញ្ជូនសំណុំរឿង ក្នុងតំបន់៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ហើយភាគីថៃ មិនព្រមឡើងតុលាការអន្តរជាតិ ជាមួយកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍អះអាងថា អ្នកណាដែលគេចវេះពី តុលាការគឺមានពិរុទ្ធភាព ដែលបានប្រព្រឹត្តអំពើខុសច្បាប់។ កាលពីថ្ងៃទី១៥ មិថុនា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអរគុណចំពោះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញនៅឆន្ទៈជាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករដែលត្រលប់មកពីថៃវិញ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមអរគុណចំពោះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា...