ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធកម្ពុជា បានមានប្រសាសន៍ថា នៅកម្ពុជាមានតែរាជរដ្ឋាភិបាលមួយគត់ ដែលមានសិទ្ធិសម្រេចគ្រប់យ៉ាងក្នុងការបញ្ជាកងទ័ព ប៉ុន្តែភាគីថៃវិញ រដ្ឋាភិបាលថៃ និយាយអ្វីក៏កងទ័ពមិនស្ដាប់នោះទេ ។
ភ្នំពេញ ៖ ពាក់ព័ន្ធជម្លោះព្រំដែន កម្ពុជា-ថៃ ដែលកម្ពុជា បានបញ្ជូនសំណុំរឿង ក្នុងតំបន់៤ ទៅតុលាការយុត្តិធម៌ អន្តរជាតិ(ICJ) ហើយភាគីថៃ មិនព្រមឡើងតុលាការអន្តរជាតិ ជាមួយកម្ពុជានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអះអាងថា អ្នកណាដែលគេចវេះពីតុលាការ គឺមានពិរុទ្ធភាព និយាយឲ្យត្រង់គឺពួកអ្នកធ្វើខុសច្បាប់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាអ្នកលក់ផលិតផលខ្មែរ ធ្វើយ៉ាងណាកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានករណីបិទលែង ឲ្យនាំចូលទំនិញពីថៃ មកកម្ពុជា។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា មិនអាចទទួលយកបានទេ ចំពោះសំណើរបស់ភាគីថៃ ដើម្បីសុំកម្ពុជាឲ្យបើកច្រកទ្វារព្រំដែនកម្ពុជា-ថៃ ខណៈថៃខ្លួនឯងទេជាអ្នកបំពានកម្ពុជា មុនអំពីការបិទច្រកទ្វារនេះ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវបន្ថែមទៀត ឲ្យសមាគមធនាគារ និងហិរញ្ញវត្ថុ គិតគូរក្នុងការពន្យារ ពេលបង់ការប្រាក់មួយរយៈពេលសិន ដល់ពលករខ្មែរ ដែលត្រឡប់ពីថៃវិញ ដើម្បីជួយសម្រួលដល់ការលំបាក សរបស់ពួកគាត់ ៕
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារ ពិសេសទាក់ទៅទង នឹងស្ថានភាពកម្ពុជា-ថៃនៅព្រឹកថ្ងៃ១៦ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ ដាច់ណាត់ថា ត្រូវតែទទួលយកពលរដ្ឋខ្មែរមកវិញ មិនទុកឲ្យភាគីថៃប្រមាថ មាក់ងាយឡើយ ព្រោះបច្ចុប្បន្ននៅថៃ កំពុងឡើងកម្តៅ ។
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីព្យុហយាត្រាសាមគ្គីភាព ដោយធ្វើការជួបជុំ នៅមុខទីធ្លា សាលមហាស្រពកោះពេជ្រ នឹងចេញដំណើរឆ្ពោះ ទៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីអមដំណើរនារាត្រីថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរដែនដីចុះពិនិត្យ និងដើរលេងកំសាន្ត នៅផ្លូវថ្មើរជើង ( Walk Street ) បើទោះបីមានភ្លៀងធ្លាក់យ៉ាងណាក្តី ព្រោះថា ផ្លូវថ្មើរជើង គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវានិងការ សម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណង ត្រឡប់មកកម្ពុជាវិញ ។ តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាជាថ្មីម្តងទៀតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងពីការត្រៀមខ្លួន ជាស្រេច ដើម្បីទទួលស្វាគមន៍ បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរយើង ត្រឡប់មកមាតុភូមិ ជាទីស្រឡាញ់វិញទាំងឱកាសការងារ និងការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវ:៕