ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នាថ្ងៃ១៤ មិថុនា នេះត្រូវបានបិទបញ្ចប់ជាបណ្ដោះអាសន្ន ដោយមិនទទួលលទ្ធផលផ្លែផ្កាអ្វីនោះទេ ដោយភាគីទាំងពីរនឹងបន្ដកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៥ មិថុនា ស្អែកនេះទៀត
ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជាស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ហើយករណីតែមួយគត់ ដែលកម្ពុជា រក្សាសិទ្ធិប្រើអាវុធ គឺករណីមានការឈ្លានពានតែប៉ុណ្ណោះ។ ការលើកឡើងរបស់ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក Gen Boonsin Padklang បានប្រកាសចង់ធ្វើសង្គ្រាម ជាជាងចរចាជាមួយភាគី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានយល់ច្បាស់ថា ជម្លោះព្រំដែន កម្ពុជា-ថៃ នឹងអូសបន្លាយពេលយូរពិសេស នៅពេលកម្ពុជា ដាក់ពាក្យប្តឹងទៅកាន់តុលាការ យុត្តិធម៌អន្តរជាតិ ICJ ពេលនោះ ពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួន នឹងរករឿងធ្វើបាបពលករខ្មែរ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ...
ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៥ បានអញ្ជេីញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១១គ.ម ស្ថាបនាលើផ្លូវក្រវ៉ាត់ព្រំដែន ចាប់ពីបង្គោលព្រំដែនលេខ ១៧១ ដល់ ១៧៥។ ពិធីនេះមានការអញ្ជេីញចូលរួមពី លោកអភិបាលរងខេត្ត លោកតំណាងក្រុមហ៊ុនដឹញូ វីនេទៀន រីហ្សត លោក...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព។ តាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា «ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរោងម៉ាស៉ីនកិនស្រូវចំនួន ២ ទីតាំង ស្ថិតក្នុងខេត្តកំពង់ចាម រួមមានរោងម៉ាស៉ីនកិនស្រូវ យូឃីម ស្ថិតនៅក្នុងស្រុកបាធាយ និងរោងម៉ាស៉ីនកិនស្រូវ សេកមាស ស្ថិតក្នុងស្រុកជើងព្រៃ។
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមស្ថានការណ៍នយោបាយ បានលើកឡើងថា ការប្រជុំគណៈកម្មាការព្រំដែន កម្ពុជា-ថៃ ទំនងជាមិនមានលទ្ធផលដុំកំភូនទេ ព្រោះភាគីថៃ បានបញ្ជូនប្រធានគណៈប្រតិភូ មកចរចារដូចក្មេងបៀបដៃ ជាមនុស្សរបស់ពួកអាម៉ាត្យ។ លោក សយ សុភាព បានលើកឡើងនូវទស្សនៈរបស់ អ្នកវិភាគថា កម្ពុជាត្រូវត្រៀមអាចក្រុមហ្វាស ស៊ីសយោធារបស់ថៃ ប្រើល្បិចនៅព្រំដែន ក្រោយគណៈប្រតិភូរបស់ថៃឡើងយន្តហោះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើស្ត្រីម្នាក់អាយុ ៦៥ឆ្នាំ ដែលមានទីលំនៅក្នុងភូមិក្រាំងអំពិល ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៦៥ឆ្នាំ និងត្រូវបានបញ្ជាក់ថា...
ភ្នំពេញ៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC)តំណាងឱ្យសហព័ន្ធសហជីព សមាគម សមាជិកជិត ៥ម៉ឺននាក់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងលើវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃដែលចង់កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ិនធឺណេតពីកម្ពុជា។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានចាត់ទុកវិធានការរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន គឺជាការឆ្លើយតបដ៏មានប្រសិទ្ធភាពទៅនឹងការគំរាមរបស់ក្រមជ្រុលនិយមថៃ...
ភ្នំពេញ: នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោក កុយ គួង បានប្រគល់ព្រះរាជសារតាំងជូន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីក្លាយជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក។