ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសគាំទ្រ ដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការបិទច្រកដូង នៃព្រំដែនកម្ពុជានិងថៃ ខណៈសម្តេចបញ្ជាក់ថា ពេលនេះវាដល់ពេលហើយ ដែលត្រូវឆ្លើយតប ដោយវាយបកលើចំណុចតូចៗ៣ប៉ុណ្ណោះគឺទី១ ឈប់ទិញអ៊ីធើណែត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ ក្នុងទឹកដីកម្ពុជា និងទី៣បិទច្រកដូង ដែលនេះជាសកម្មភាពឆ្លើយតប រយៈពេលមិនដល់១២ ម៉ោងរបស់កម្ពុជា ។...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងថា ស្ថានភាពតានតឹង រវាងកម្ពុជានិងថៃ បានវិវឌ្ឍឈានទៅដល់ការរុញឲ្យមានការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច ដើម្បីបញ្ចេញកំហឹង ជាតិសាសន៍ ជាលក្ខណៈឯកតោភាគីថៃ ។ នេះបើតាមហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានីនៅព្រឹកថ្ងៃ១៣ មិថុនា...
ភ្នពេញ ៖ ដើម្បីរក្សាការពារសន្ដិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នឹងធ្វើការបិទទាំងស្រុង ច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី ៕
ព្រះសីហនុ ៖ JHL Collection មានមោទកភាពជាខ្លាំង នូវសមិទ្ធផល នៃការពង្រីក និងពាំនាំយីហោរបស់ខ្លួន មកកាន់ឆាកអន្តរជាតិ ជាមួយនឹងការបង្ហាញខ្លួន ជាលើកដំបូងរបស់ Arjuna រីសត និងស៉្បា ដែលបានបើកដំណើរការកាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025។ Arjuna រីសត និងស៉្បា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗដល់កងទ័ព និងបានគូសបញ្ជាក់ទៅកាន់ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ថា ត្រូវស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋធម្មនុញ្ញ...
ភ្នំពេញ ៖ ត្រីក្លាសេ និងត្រីខូចគុណភាពប្រមាណជាង១០តោនដែលនាំចូលពីប្រទេសថៃតាមច្រកអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចឃាត់ទុកកាលពីថ្ងៃ១២ មិថុនា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ យោងតាមផេកស្នងការខេត្តបាត់ដំបង នាថ្ងៃ១៣ មិថុនានេះ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ឆែកឆេររថយន្តចំនួន៤គ្រឿងដោយរកឃើញប្រភេទត្រីប្រា សរុបចំនួន១០តោននិង៥៥គីឡូក្រាម (ក្នុងនោះត្រីប្រាខូចគុណភាពចំនួន១តោន) ពោះត្រីប្រា១៥០គីឡូក្រាម ពងត្រីកាបចំនួន៥០០គីឡូក្រាម ត្រីឆ្កោរចំនួន៥០គីឡូក្រាម។ ក្រោយនាំអ្នកបើកបរមកកាន់ស្នងការដ្ឋាន ធ្វើការសាកសួររួចមក និងស្របតាមអនុសាសសន៍របស់លោក...
ភ្នំពេញ៖ ឆ្លើយតបនឹងនឹងការលើកឡើងរបស់ពលរដ្ឋ នៅលើបណ្តាញសង្គមដែលថា អាជ្ញាធរ មករុះរើផ្ទះរបស់ខ្លួន ដោយមិនទាន់បានសំណងសមរម្យ ជុំវិញគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រូវបានអាជ្ញាធរបញ្ជាក់ថា មានប្រជាពលរដ្ឋ៣គ្រួសារ ដែលពុំព្រមទទួលយកសំណង ដោយទាមទារតម្លៃហួសហេតុ ដែលរាជរដ្ឋាភិបាលមិនអាចដោះស្រាយជូនបាន ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ ពិតជារន្ធត់នឹកស្មានមិនដល់ ត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ បានធ្វើឲ្យមួយគ្រួសារដែលមានទាំងឪពុក-ម្តាយ និងកូនតូចៗ២នាក់ បានស្លាប់ក្នុងភ្នក់ភ្លើង ដែលកើតឡើងពីការឆេះផ្ទះខ្លួនឯង នាព្រឹកព្រលឹមម៉ោង៥និង៥នាទីព្រឹក នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ ករណីអគ្គិភ័យនេះ បានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម្ចាស់ផ្ទះឈ្មោះហេង សុវណ្ណខយ ភេទប្រុស...
ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន និងក្រសួងអប់រំ យុវជន និងកីឡា (MoEYS) នៃប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់ប្រព័ន្ធគ្រប់គ្រង ព័ត៌មានសាលារៀន (SIS) និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារយៈពេលប្រាំឆ្នាំ (2025-2030) ដែលជាដំណាក់កាលថ្មីមួយ ក្នុងការផ្លាស់ប្តូរវិស័យអប់រំឌីជីថល ក្នុងប្រទេស។ យោងតាមក្រុមហ៊ុនមិត្តហ្វូន បន្ទាប់ពីការអនុវត្តរយៈពេល ប្រាំឆ្នាំ SIS...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក គីម យ៉ុងរុក (Kim Yung Rok) អភិបាលខេត្តចូឡាណាំដូ នៃសាធារណៈរដ្ឋកូរ៉េ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម នៅសាធារណរដ្ឋកូរ៉េ ។ ជំនួបរវាងអភិបាលខេត្តទាំងពីរខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមិថុនា...