ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថាចាប់ពីម៉ោង ១២ យប់នេះ ក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិត គ្រប់គ្រាន់ដោយខ្លួនឯង។ តាមរយៈបណ្ដាញសង្គម នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥...
ព្រះវិហារ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រុមគ្រួសារបរិស្ថានចាត់ទុកថា បងប្អូនទាំងអស់ដែលកំពុងឈរជើងនៅសមរភូមិ គឺជាបងប្អូនបង្កើតសាច់ឈាមតែមួយ ទោះបីជាមិនកើតពីផ្ទៃម្តាយតែមួយ ប៉ុន្តែកើតជាកូនខ្មែរតែមួយ ជាតិតែមួយ។ ការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត នាឱកាសអញ្ជើញដឹកនាំគណប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយ អំណោយដ៏ថ្លៃថ្លារបស់...
ហ្ស៊ឺណែវ ប្រទេសស្វីស៖ កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក សោម ចំណាន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោកស្រី Kaori Nakamura-Osaka ជំនួយការអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO)...
ហ្ស៊ឺណែវ ប្រទេសស្វីស៖ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Gilbert F. Houngbo អគ្គនាយកអង្គការអន្តរជាតិខាងការងារ (ILO) អំឡុងបំពេញបេសកកម្មចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី១១៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្ស៊ឺណែវ។...
បាត់ដំបង៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការគ្នា រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅបរិវេណវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។...
ហ្ស៊ឺណែវ ប្រទេសស្វីស៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបទអន្ដរាគមន៍តាមរយៈវីដេអូ នៅក្នុងសន្និសីទអន្តរជាតិលើកទី១១៣ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ។ ក្រៅពីការអបអរសាទរចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គនាយកអង្គការ ILO ស្តីពីការងារ សិទ្ធិ និងកំណើន ដែលបញ្ជាក់ឡើងវិញពីភាពពាក់ព័ន្ធគ្នារវាងការងារសមរម្យ សិទ្ធិការងារ...
ភ្នំពេញ៖ វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ត្រៀមដាក់តាំងបង្ហាញជំនាញចំនួន៣រួមមាន ជំនាញការផលិតនំ ជំនាញធុរកិច្ចភេសជ្ជៈ និងជំនាញបច្ចេកវិទ្យាព័ត៌មាន នៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនា។ លោកស្រី អ៊ូ ព្រំសុធារី នាយិការងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានឱ្យដឹងថា TVET...
កំពង់ធំ៖ លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ ជំរុញឱ្យអាជ្ញាធរ យុវជន និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ក្នុងកម្មវិធីបើកវគ្គអប់រំផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងស្ដីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធតាមក្រុង ស្រុក ក្នុងខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ថ្ងៃទី១២...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារនគរបាលអន្តោប្រវេសន៍ និងនគរបាលការពារព្រំដែន ដើម្បីប្រសិទ្ធភាពការងារសន្តិសុខ និងគ្រប់គ្រងបទល្មើសនានាតាមបណ្ដាច្រកទ្វា នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕
ភ្នំពេញ៖ ក្នុងរយៈពេល ៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន១៥ទីតាំងនៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៤២នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោម ១៥ទីតាំង ដែលសមត្ថកិច្ចបង្ក្រាបបាននោះ...