ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានលើកឡើងថា នៅខែធ្នូ ឆ្នាំ២០២៥ខាងមុខ គ្រឿងចក្រធំៗ ជាច្រើនគ្រឿង នឹងចាប់ផ្តើមចូលដល់ទីតាំងដើម្បីជីកព្រែកជីកហ្វូណនតេជោ នៅតាមទីតាំង ដែលបានដោះស្រាយផលប៉ះពាល់ ឲ្យប្រជាពលរដ្ឋរួចរាល់ ខណៈការបោះបង្គោលព្រំដី តាមបណ្តោយព្រែកបានធ្វើរួចនៅខេត្ត២ ។ គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងភរិយា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៦០វត្ត ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស...
ភ្នំពេញ ៖ កងកម្លាំងជំនាញ បានកោះហៅប៉ូលីសចរាចរណ៍ និងមន្រ្តីកិច្ចសន្យា៩រូប ដែលឃាត់រថយន្តជនជាតិ ឥណ្ឌូនេស៊ី ១គ្រឿង នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកសួរនាំបំភ្លឺនៅព្រឹកថ្ងៃ៤ កក្កដានេះ ។ ការកោះហៅមន្រ្តីទាំង៩រូបមកសួរនាំនេះ ក្រោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ...
ភ្នំពេញ៖ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៥ – ជាទម្លាប់ក្នុងការដាំដុះរបស់កសិករខ្មែរមួយចំនួន បន្ទាប់ពីប្រមូលផលដំណាំរួច កសិករតែងធ្វើការដុតគល់ជញ្ជ្រាំងដែលនៅសល់លើវាលស្រែ ពីព្រោះវាជាវិធីងាយស្រួល និងរហ័សក្នុងការបោសសម្អាតសំណល់ ដើម្បីត្រៀមខ្លួនសម្រាប់ការដាំដុះនៅរដូវបន្ទាប់។ ប៉ុន្តែវិធីបែបនេះអាចមានផលប៉ះពាល់ដល់បរិស្ថាន និងនាំឱ្យបាត់បង់សារធាតុសរីរាង្គដ៏មានប្រយោជន៍សម្រាប់ការកែលំអជីជាតិដី។ ជាមួយនឹងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) ដោយអង្គការវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) តាមរយៈគម្រោងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហ៊ិននីគែន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា លោកតា ស៊ុច នឹងជួយដល់ប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមព្រះធម៌ នៃមាគាព្រះពុទ្ធសាសនា។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញទទួលស្វាគមន៍ព្រះតេជគុណ លោកតា ស៊ុច នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសង្ឃឹមថា កម្ពុជា និងសហរដ្ឋអាម៉េរិក នឹងបន្តកត់ត្រាភាពជា ដៃគូពោរពេញដោយ ទំនុកចិត្តរវាងគ្នានិងគ្នា ប្រកបដោយវឌ្ឍនភាព និងនវានុវត្តន៍។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជាសហធិបតី រួមជាមួយ...
ភ្នំពេញ៖ ក្រុមការងារមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកថវិកា ដែលបានមកពីការចូលរួមរបស់ លោកមេបញ្ជាការរង ទទួលជំនាញ ប្រធានមន្ទីរ នាយ-នាយរង និងបងប្អូនមិត្តរួមការងារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៧៩០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារលោកនាយចំណង់ រស់ សុភា សមាជិក ការិយាល័យអប់រំផ្សព្វផ្សាយ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការអះអាងនៅចំពោះមុខមន្រ្តីស្ថានទូតអាម៉េរិកថា កម្ពុជាជាដៃគូដ៏ស្មោះស្ម័គ្រ និងជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក ហើយជឿជាក់យ៉ាងមុតមាំថា មិត្តភាពនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្រ្ត។ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅក្នុងពិធីបុណ្យឯករាជ្យ លើកទី២៤៩របស់សហរដ្ឋអាមេរិក នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា “អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ ប្រទេសយើងទាំងពីរ...
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នាថ្ងៃទី៣ កក្កដានេះ លោកErmenegildo Kupa Lopes ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតចប់អាណត្តិ ប្រចាំកម្ពុជា បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេច ហើយបានកត់សម្គាល់ថាឈ្មោះរបស់សម្តេចគឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត។ បេីតាមអ្នកនាំពាក្យរងក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនោះទីម័រខាងកើត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកម្ពុជា ដែលបានគាំទ្រទីម័រខាងកើត ឱ្យ ក្លាយជាសមាជិកទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះការយកចិត្តទុកដាក់ក្នុង ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រខាងកើត។ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរជាពិសេសចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតចាប់តាំងពីខែ មេសា ឆ្នាំ២០២០ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការនាពេលថ្មីៗ នេះ របស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ប្រទេសទីម័រខាងកើត ព្រមទាំងបាន ទទួលស្គាល់ពីវឌ្ឍនភាពរបស់ប្រទេសទីម័រខាងកើតឆ្ពោះទៅកាន់ការក្លាយជាសមាជិកអាស៊ានទី១១ ដែលថ្នាក់ដឹកនាំអាស៊ាននឹងធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការនៅខែតុលា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី។ ឯកអគ្គរដ្ឋទូត Lopes បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា ចំពោះការដឹកនាំដ៏គំរូរបស់សម្តេចហើយបានកត់សម្គាល់ថា «ឈ្មោះរបស់សម្តេចតេជោគឺល្បីល្បាញ និងត្រូវបានប្រជាជនគោរពនៅក្នុងប្រទេសទីម័រខាងកើត» ។ ឧបនាយករដ្ឋមន្ត្រីបានធានាចំពោះឯកអគ្គរដ្ឋទូតថា ឯកអគ្គរដ្ឋទូតទីម័រខាង កើតដែលនឹងមកកាន់តួនាទីបន្ទាប់ នឹងទទួលបានកិច្ចសហប្រតិបត្តិការ និងការគាំទ្រដូចគ្នា៕