ភ្នំពេញ៖ លោក ចាប ឫទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ក្រោមប្រធានបទ «សុវត្ថិភាព និងសុខភាពការងារ និងផលប៉ះពាល់សុខភាពដោយសារធាតុអាសបេស្តុស សម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពការងារ និងការការពារខ្លួនមកពីផលប៉ះពាល់នៃសារធាតុអាសបេស្តុស។ កម្មវិធីសិក្ខាសាលាត្រូវបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយមានលោក កូវ ប៊ុនធឿន អនុប្រធាននាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ...
ភ្នំពេញ៖ ពលករខ្មែរជាច្រើនរូបដែលទើបត្រលប់មកពីប្រទេសថៃ ហើយបានទទួលឱកាសការងារល្អនៅក្នុងស្រុក តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យបងប្អូនពលករខ្មែរផ្សេងៗទៀត ដែលកំពុងនៅប្រទេសថៃវិលត្រលប់មកធ្វើការនៅប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែងនៅរង់ចាំ។ «មកស្រុកយើងវិញមក ស្រុកយើងមិនខ្វះការងារធ្វើទេ»។ នេះជាសេចក្តីអំពាវនាវរបស់លោក ឡាំ គឹមឈាង ជាអតីតពលករផ្នែកសំណង់នៅប្រទេសថៃ ដែលបានត្រលប់មកប្រទេសកំណើតវិញ និងអំពាវនាវទៅកាន់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ។ លោក ឡាំ...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣ ខែកក្កដា បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។ ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក...
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ នៃឆ្នាំ ២០២៥ កម្ពុជា បាននាំចេញអង្ករចំនួន ៣៨៧ ០៧០ តោន គិតជាទឹកប្រាក់បានចំនួន ២៨៣.៤១ លានដុល្លារសហរដ្ឋអាមេរិក។ យោងតាមសេចក្ដីប្រកាសរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា «ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៥...
ព្រះសីហនុ៖ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចុះអប់រំណែនាំដល់ឪពុកម្តាយក្មេងៗខាងលើ ដែលជំរុញឱ្យកូនៗរបស់គាត់ បញ្ឈប់ការដើរសុំលុយពីភ្ញៀវទេសចរ បង្កភាពអនាធិបតេយ្យនៅតាមបណ្តោយឆ្នេរបន្តទៅទៀត។ សកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ខាងលេីនេះ ធ្វេីឡេីងក្រោយពីការផ្សព្វផ្សាយពត៌មាន ស្តីពីសកម្មភាពមានក្មេងៗតូចៗ ដេញតាមសុំលុយរំខានភ្ញៀវទេសចរ មិនថាជនជាតិខ្មែរ ឬបរទេសរាល់ថ្ងៃ នៅម្តុំឆ្នេរអូរឈើទាលនោះ។
ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តាំងពីអតីតកាលរបស់ខ្មែរយូរលង់ណាស់មកហើយនោះ កម្ពុជាមានគោរមងារតេជោ មានតែ៤រូបប៉ុណ្ណោះ ខណៈសម្តេចអះអាងថា ក្នុងសតវត្សទី២១នេះ គឺមានតែសម្តេចប៉ុណ្ណោះដែលទទួលបានគោរមងារពីអតីតព្រះបរមរតនកោដ្ឋ ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម...
ជាការបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជា ខេត្តព្រះវិហារ៖ នាថ្ងៃទី ២៧ មិថុនា ២០២៥ក្រុមហ៊ុន Smart បានបង្ហាញការប្តេជ្ញា និងការគាំទ្រដល់ប្រជាជនកម្ពុជានៅក្នុងគ្រាលំបាក ដោយបានផ្តល់នូវស្បៀងអាហារ ចំនួន ៣.០០០ កញ្ចប់ ដើម្បីចែកជូនទៅកាន់ប្រជាជនដែលត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព នៅវត្តពោធិ៍ ៥០០០ដើម ក្នុងខេត្តព្រះវិហារ។ ការចែកជូននេះផងដែរ បានប្រព្រឹត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តព្រះវិហារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការជួយដល់ប្រជាជននៅសហគមន៍ដែលត្រូវបានជម្លៀសចេញពីតំបន់ព្រំដែន។ កញ្ចប់ស្បៀងអាហារដែលប្រគល់ជូនដល់បងប្អូនប្រជាជនរួមមាន...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព ការគោរពប្រតិបត្តិដ៏ខ្ជាប់ខ្ជាន់នូវព្រះពុទ្ធសាសនារបស់ប្រជាជនកម្ពុជា ការថែរក្សា និងអភិរក្សនូវវត្តអារាម និងទីសក្ការៈ ជាកត្តាជំរុញឱ្យមានការចាប់អារម្មណ៍ និងការអភិវឌ្ឍន៍ លើទេសចរណ៍ បែបជំនឿសាសនាពីប្រទេសឥណ្ឌា ។ ការលេីកឡេីងរបស់លោករដ្ឋមន្ត្រីខាងលេីនេះ ធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារ ជាមួយព្រះតេជគុណបណ្ឌិត Bhadant Dr. Upagupta...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កំពុងរៀបចំយុទ្ធសាស្ត្រ បង្កើតមជ្ឈមណ្ឌលឧស្សាហកម្មស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំមុនគេ ធ្វើយ៉ាងណាឱ្យស្វាយចន្ទីកម្ពុជា ក្លាយជាអធិរាជស្វាយចន្ទី ។ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន...
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នៅលើប្រាសាទតាមាន់ធំ បង្កឡើងដោយភាគីថៃមុន ព្រោះការបិទម៉ោងចេញ-ចូលទស្សនាប្រាសាទនៅម៉ោង៣រសៀល ប៉ុន្តែភាគីថៃ មិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងនោះទេ ដោយគឃ្លើននាំអ្នកទេសចរណ៍ថៃមកទស្សនានៅពេលម៉ោបិទបញ្ចប់ទៅវិញ ។ យោងតាមការស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ-កម្ពុជាកាលពីថ្ងៃ២៧ មិថុនា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...