ព័ត៌មានជាតិ

គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បន្តរៀបចំរោងចល័តជូនជនភៀសសឹក

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ក្រោមការដឹកនាំរបស់លោកបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ បាននិងកំពុងបន្តរៀបចំរោងចល័ត សម្រាប់ជនភៀសសឹកស្នាក់នៅ តាមបណ្តាមណ្ឌលសុវត្ថិភាពនានា។

ការរៀបចំរោងចល័តនេះ គឺជាផែនការឆ្លើយតប និងជាការគិតគូរ របស់រាជរដ្ឋាភិបាលទៅលើបញ្ហាចំពោះមុខ មិនថាទាំងគ្រោះមហន្តរាយ បង្កឡើងដោយមនុស្ស និងគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ។

សូមបញ្ជាក់ថា គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦មានជនភៀសសឹក២៥.៤០៧នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មាន២៤២.២៦៧នាក់ ក្នុងនោះស្រី្ត ១២៧.៨៨៦នាក់ និងកុមារ៧៨.៩០៧នាក់ បន្តស្នាក់នៅជំរំ ៕

To Top